ភ្នំពេញ : មុខសញ្ញាចែក ចាយថ្នាំញៀនម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌច្បារអំពៅ ចាប់ខ្លួនដកហូតបានថ្នាំញៀនប្រភេទចាក់ចំនួន១២។ ,ថ្នាំញៀនប្រភេទជក់១កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
ករណីចាប់មុខសញ្ញាចែក ចាយថ្នាំញៀននេះបានធ្វើឡើងនៅវេលាម៉ោង៣,៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំនុចផ្ទះជួល តំបន់ច្រាំងបាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំងឌឹក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុទូ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាតើច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយឡែកម្នាក់ទៀតជាប្រពន្ឌរបស់ជនសង្ស័យរត់គេចខ្លួនបាត់ តែសមត្ថកិច្ចស្គាល់អត្ត សញ្ញាណហើយ ។ ក្នុងការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធមុខរបរជំនួញគ្រឿងញៀននេះដែរសមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទចាក់ចំនួន១២ដុំ ,ថ្នាំញៀនប្រភេទជក់ ១កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង ម៉ូតូសេ១០០កូរ៉េអត់ស្លាកលេខ១គ្រឿង ។ លោកគិត សុផល មេបញ្ជា ការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានអោយដឹងថា បន្ទាប់ពីទទួលបានពត៍មាន កម្លាំងជំនាញបានធ្វើការតាមដានមុខសញ្ញាសង្ស័យ ឈានដល់ការកំណត់ច្បាស់ថា ជនសង្ស័យពិតជាមុខ សញ្ញាជួញដូថ្នាំញៀន ។ បន្ទាប់កម្លាំងសមត្ថកិច្ចបានឆ្មក់ចុះបង្ក្រាបនៅក្នុងបន្ទប់ផ្ទះជួល ចាប់ខ្លួនបានម្នាក់ក្នុង ចំណោម២នាក់ដកហូតបានថ្នាំញៀនប្រភេទចាក់១២ដុំ និងវត្ថុតាងមួយចំនួនទៀត ចំណែប្រពន្ធជនសង្ស័យដែលរត់គេចខ្លួនស្គាល់អត្តសញ្ញាណហើយ ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនក្រុងដើម្បីបន្តនីតិវិធី ស្រាវជ្រាវរកបក្ខពួកវាបន្ថែមទៀត ។
លោកមេបញ្ជាការបន្តថា ក្នុងនាមសមត្ថ កិច្ចដែលការ ពារ សន្តិសុខសណ្តាប់ធ្នាប់នៅ ក្នុងមូលដ្ឋាន សូមអំពាវនាវ ដល់ប្រជាពល រដ្ឋនៅតាមមូល ដ្ឋាន សូមចូលរួមផ្តល់ពត៍មាន ដល់សមត្ថកិច្ច នូវរាល់មុខ សញ្ញាសង្ស័យផ្សេងៗ ដូចជា មុខសញ្ញាក្មេងទំនើង, មុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន , មុខសញ្ញាចេញពីពន្ធនាគារ និងមុខសញ្ញាជនចំណូលថ្មី ដើម្បីអោយកម្លាំងសមត្ថកិច្ចស៊ើបអង្កេត និងចាត់វិធាន ការតាមផ្លូវច្បាប់ ។ ហើយសូមសន្យាថា រាល់ពត៍មានរបស់បងប្អូនដែលផ្តល់អោយ និងរក្សាការសម្ងាត់ជូន ។ មួយផ្នែកទៀតការចូលរួមផ្តល់ពត៍មានអោយសមត្ថកិច្ចគឺមានន័យថា បងប្អូនប្រជាពលរដ្ឋបានរួមចំណែកក្នុងការអនុវត្តគោលនយោបាយ” ភូមិ-សង្កាត់ មានសុវត្ថិភាព ” អោយបានប្រសើរឡើងថែមទៀត ៕ សណ្តោស