ចោរជំនាញលួចកញ្ចក់រថយន្ត អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់ ជាមុខសញ្ញាចោរលួចកញ្ចក់រថយន្ត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្រោយ​ធ្វើសកម្មភាព​កាច់កញ្ចក់​រថយន្ត​មួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ជាង១០ម៉ោង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើង​កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​  ។

តាម​ប្រភព​ពី​ម្ចាស់​រថយន្ត ​បាន​ប្រាប់​ឲ្យដឹង​ថា​ កាល​ពី​វេលា ០១និង៤០នាទីរំលងអាធ្រាត្រឈាន ថ្ងៃទី​២ ខែ​មិថុនា ​ឆ្នាំ​២០២០​ គាត់​បាន​ទុក​ រថយន្ត​មួយគ្រឿងម៉ាក តូយូតាធុនត្រា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BH-៩១២៧ នៅ​ខាងមុខ​ហាង​កាហ្វេ​របស់​គាត់​ដូច​សព្វដង​ លុះមកដល់​ម៉ោង​ប្រហែល​ ០២រំលង​អាធ្រាត្រ​ ស្រាប់តែមាន​ជន​សង្ស័យ​២នាក់ ​ជិះម៉ូតូ​ មួយគ្រឿង​ម៉ាក​ ហុងដាវ៉េវ ពណ៌ក្រហម មិនចាំស្លាកលេខ ដែល​ធ្វើដំណើរ​តាម​បណ្ដាយ​ផ្លូវ​លេខ១១៤​ទិស​ដៅ​ពី​លិច​ទៅ​កេី​ត​ ។ ខណៈមកដល់ចំណុចកើតហេតុ ជន​សង្ស័យ​ បានឈប់ម៉ូតូ រួចជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ និងបាន​ធ្វើសកម្មភាព​លួច ឆ្កឹះកញ្ចក់​រថយន្ត​ខាងស្តាំដែរ​ចត​នៅ​មុខ​ហាង​ ។ ភ្លាម​នោះ​រូបគាត់ជាម្ចាស់​រថយន្ត​ក៏​ស្ទុះ​ចេញពីក្នុង​ហាង​ដេញ​តាម​ចាប់​ពី​ក្រោយ​ ប៉ុន្ដែ​តាម​មិន​ទាន់ដោយ​សា​រជន​សង្ស័យ​រត់​ឡើង​ម៉ូតូ​ដើម្បីជាមួយ​បក្ខ​ពួក​គេចខ្លួន​ ។

លុះដល់​ម៉ោង​៤ល្ងាច​ថ្ងៃ​ដដែល​ ជនរងគ្រោះរួម​ជា​មួយ​កម្លាំ​ង​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​ក្រសួងមហា​ផ្ទៃ​ បាន​ជិះ​តាម​រក​ជន​សង្ស័យ​រហូត​មក​ដល់​ចំណុច​របង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ក៏ប្រទះ​ឃើញ​ជន​សង្ស័យ​ម្នាក់​ ដែលជាអ្នកធ្វើសកម្មភាពលួច​ និ​ង​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១​តែម្តង​។

ក្រោយ​ពេល​កេីតហេតុ​កម្លាំង​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នរគ​បាល​រដ្ឋ​បាល​ផ្សារ​ថ្មី​១​ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ៕ដោយ៖រ៉ា រ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print