ចោរជំនាញលួចកញ្ចក់រថយន្ត អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញជនសង្ស័យម្នាក់ ជាមុខសញ្ញាចោរលួចកញ្ចក់រថយន្ត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាច់កញ្ចក់រថយន្តមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ជាង១០ម៉ោង

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ 

តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាកាលពីវេលា ០១និង៤០នាទីរំលងអាធ្រាត្រឈាន ថ្ងៃទី ខែមិថុនាឆ្នាំ២០២០គាត់បានទុករថយន្តមួយគ្រឿងម៉ាក តូយូតាធុនត្រា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BH-៩១២៧ នៅខាងមុខហាងកាហ្វេរបស់គាត់ដូចសព្វដងលុះមកដល់ម៉ោងប្រហែល០២រំលងអាធ្រាត្រស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម មិនចាំស្លាកលេខ ដែលធ្វើដំណើរតាមបណ្ដាយផ្លូវលេខ១១៤ទិសដៅពីលិចទៅកេី ខណៈមកដល់ចំណុចកើតហេតុ ជនសង្ស័យបានឈប់ម៉ូតូ រួចជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ និងបានធ្វើសកម្មភាពលួច ឆ្កឹះកញ្ចក់រថយន្តខាងស្តាំដែរចតនៅមុខហាង ភ្លាមនោះរូបគាត់ជាម្ចាស់រថយន្តក៏ស្ទុះចេញពីក្នុងហាងដេញតាមចាប់ពីក្រោយប៉ុន្ដែតាមមិនទាន់ដោយសារជនសង្ស័យរត់ឡើងម៉ូតូដើម្បីជាមួយបក្ខពួកគេចខ្លួន

លុះដល់ម៉ោង៤ល្ងាចថ្ងៃដដែលជនរងគ្រោះរួមជាមួយកម្លាំសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានជិះតាមរកជនសង្ស័យរហូតមកដល់ចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផាក៏ប្រទះឃើញជនសង្ស័យម្នាក់ដែលជាអ្នកធ្វើសកម្មភាពលួចនិឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១តែម្តង

ក្រោយពេលកេីតហេតុកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានប្រគល់ឲ្យប៉ុស្តិ៍នរគបាលរដ្ឋបាលផ្សារថ្មីដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ដោយ៖រ៉ា រ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print