អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស(HRW) ថា ​ការប្រកាន់​ពូជសាសន៍លើទឹកដីអាមេរិក ត្រូវតែ​បញ្ឈប់​

ចែករំលែក៖

អន្តរជាតិ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ (HRW) បានជំរុញឲ្យរដ្ឋាភិបាលគ្រប់លំដាប់ទាំងអស់ និងប្រព័ន្ធយុត្តិធម៌ គួរតែយកចិត្តទុកដាក់លើប្រជាជនគ្រប់ៗរូបស្មើៗគ្នា ជាពិសេសលើជនងាយរងគ្រោះ ដោយឲ្យអ្នកទាំងអស់នោះ ទទួលបានការអប់រំ ការថែទាំសុខភាពនិងកម្មវិធីសង្គម ដើម្បីធានាថាពួកគេទាំងនោះ ទទួលបានឱកាសស្មើៗគ្នា មិនតែប៉ុណ្ណោះ អង្គការមួយនេះ បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌ និងជំរុញឲ្យប្រជាជនទាំងអស់ មិនត្រូវខ្លាចប៉ូលិសឡើយ បើទោះបីជាខ្លួនមានពណ៌សម្បុរបែបណាក៏ដោយ

តាមសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការ HRW បានលើកឡើងថា ប៉ូលីសអាមេរិក បានសម្លាប់ប្រជាជនស្បែកខ្មៅក្នុងអត្រាពីរដងច្រើនជាងប្រជាជនស្បែកស និងសម្លាប់ប្រជាជនស្បែកខ្មៅចំនួនដង នៃប្រជាជនស៊ីវិលដោយគ្មាននរណាម្នាក់ គួរតែជាប្រធានបទនៃការរំលោភបំពាននោះឡើយ ហើយការប្រកាន់ពូជសាសន៍ និងការសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ នៅលើទឹកដីអាមេរិកត្រូវតែបញ្ឈប់

សូមជម្រាបថា ករណីស្លាប់របស់លោក George Floyd នាទីក្រុង​Minneapolis បានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំជាច្រើនកន្លែង នៅទូទាំងអាមេរិក ដើម្បីទាមទារឲ្យរដ្ឋបាលប្រទេសមហាអំណាចមួយនេះ ស្វែងរកយុត្តិធម៌សម្រាប់លោក Floyd និងបញ្ឈប់ការរើសអើងពូជសាសន៍ និងពណ៌សម្បុរ បញ្ហានេះ បានទាមទារឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជូនទ័ពទៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងស្ថានការណ៍ និងព្រមានប្រើប្រាស់កម្លាំងយោធានៅទូទាំងប្រទេស

យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានទទួលស្គាល់ថា មន្ត្រីអាមេរិកខ្លះ នៅតែពេញចិត្តលើច្បាប់មួយចំនួន ដែលបង្កឲ្យមានវិសមភាពសម្រាប់ប្រជាជនរស់នៅអាមេរិក ជាក់ស្តែង ក្នុងអំឡុងពេល COVID-19 ប្រជាជនស្បែកខ្មៅជាច្រើននាក់ ស្ទាក់ស្ទើរទៅមជ្ឈមណ្ឌលថែទាំសុខភាព ដោយសារតែមិនដឹងតម្លៃច្បាស់លាស់ និងខ្វះខាតថវិកា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានបង្ហាញជំហរយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងជាអំពើអយុត្តិធម៌ ជាពិសេសប្រព័ន្ធយុត្តិធម៌របស់ប្រទេសនីមួយៗ គួរតែយកចិត្តទុកដាក់មនុស្សគ្រប់រូប គ្រប់ពណ៌សម្បុរស្មើៗគ្នា នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ខែមិថុនា ជុំវិញករណីស្លាប់របស់ លោក George Floyd​

ក្រៅពីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានប្តេជ្ញាព្យាយាមស្វែងរកវិធីសាស្ត្រផ្សេងៗ ក្នុងការបញ្ឈប់អំពើហិង្សារបស់ប៉ូលីសអាមេរិក និងការប្រកាន់ពូជសាសន៍នៅក្នុងទឹកដីអាមេរិកផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print