សហភាព​អឺរ៉ុប​ បាន​ព្រមាន​អាមេរិកថា មិន​ផ្លាស់ប្តូរ​វិន័យ​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ម្នាក់ឯង​ឡើយ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីសហភាពអឺរ៉ុបនៅថ្ងៃទី ខែមិថុនាម្សិលមិញនេះ បានព្រមានអាមេរិកថា មិនផ្លាស់ប្តូរវិន័យស្រេចតែនឹងចិត្តនឹកឃើញម្នាក់ឯងឡើយ ការបដិសេធនេះខណៈដែលលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកដែលចង់ពង្រីកកិច្ចប្រជុំបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង (G7) ដោយបញ្ចូលប្រទេសរុស្ស៊ីឡើងវិញ បន្ថែមពីនេះ សហភាពអឺរ៉ុបបានព្រមានអាមេរិក ថា មិនផ្លាស់ប្តូរវិន័យស្រេចតែនឹងចិត្តនឹកឃើញម្នាក់ឯងឡើយ

សូមជម្រាបថា ការនឹកឃើញចង់បញ្ចូលរុស្ស៊ីក្នុងកិច្ចប្រជុំ G7 ឡើងវិញ កើតឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំអះអាងថា G7 ជាបណ្តុំប្រទេសដែលហួសសម័យ និងចង់អញ្ជើញថ្នាក់ដឹកនាំអូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌាឲ្យចូលរួមក្នុងកិច្ចប្រជុំនៅក្នុងខែកញ្ញា ពេលវេលាខាងមុខ ឆ្នាំនេះ អាមេរិកជាប្រធាននៃកិច្ចប្រជុំ G7

បើតាមទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈអ្នកនាំពាក្យសហភាពអឺរ៉ុប បានលើកឡើងថា G7 ជាកិច្ចប្រជុំពហុភាគីយ៉ាងសំខាន់ ហើយដែលមិនអាចកែប្រែជារៀងរហូតតាមតែការនឹកឃើញរបស់ប្រធានផ្លាស់វេនឡើយ ជុំវិញការបដិសេដការបញ្ចូលរុស្ស៊ីឡើងវិញ សហភាពអឺរ៉ុបបានអះអាងថា «​ការចូលរួមរបស់រុស្ស៊ីក្នុងបណ្តាប្រទេស​G8 នឹងត្រូវផ្អាក រហូតដល់ពេលដែលរុស្ស៊ីកែប្រែអត្តរិ ដើម្បីឲ្យកិច្ចប្រជុំ G8 មានន័យសារជាថ្មី តែវា មិនមែនជាករណីនៅពេលនេះឡើយ​»​

សហភាពអឺរ៉ុប បន្ថែមទៀតថា បើទោះបីវាជាសិទ្ធិរបស់ប្រទេសដែលជាប្រធានកិច្ចប្រជុំ ក្នុងការអញ្ជើញថ្នាក់ដឹកនាំប្រទេសដទៃមកចូលរួមប្រជុំ ដែលបង្ហាញពីអាទិភាពរបស់ប្រទេសនោះ ការផ្លាស់ប្តូរសមាជិកភាព និងទម្រង់មិនមែនជាសិទ្ធិឡើយ ការសម្រេចចិត្តទាក់ទងនឹងរឿងនេះ ត្រូវធ្វើឡើងជាឯកច្ឆន្ទក្នុងចំណោមសមាជិកឯទៀត អឺរ៉ុបមិនមែនជាសមាជិក G7 ប៉ុន្តែតែងមានមុខក្នុងកិច្ចប្រជុំ សមាជិកពេញសិទ្ធិមានអាមេរិក ជប៉ុន កាណាដា អ៊ីតាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស

អង់គ្លេសដែលជាសមាជិក G7 ក៏បានច្រានចោលគំនិតដែលចង់បញ្ចូលរុស្ស៊ីចូលក្នុងកិច្ចប្រជុំវិញដែរ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានអះអាងថា «​អង់គ្លេសនឹងមិនគាំទ្រការត្រឡប់ចូលមកវិញរបស់រុស្ស៊ីក្នុង G7 ឡើយ លុះត្រាតែរុស្ស៊ីបញ្ឈប់សកម្មភាពឈ្លានពាន និងអស្ថិរភាព ដែលគំរាមកំហែងដល់សុវត្ថិភាពពលរដ្ឋអង់គ្លេស និងសន្តិសុខរួមរបស់សម្ព័ន្ធភាពយើង​»​ ប៉ុន្តែអង់គ្លេសក៏មិនច្រានចោលការអញ្ជើញលោក  វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីឲ្យចូលរួមក្នុងឋានៈជាភ្ញៀវឡើយ

ទាក់ទងទៅនឹងការអញ្ជើញនេះ លោកនារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ទើបបានទទួលការអញ្ជើញជាផ្លូវការពីអាមេរិក និយាយសន្ទនាគ្នាតាមរយៈទូរសព្ទ លោក ម៉ូឌី លើកឡើងថា ឥណ្ឌារីករាយក្នុងការធ្វើការជាមួយអាមេរិក និងបណ្តាប្រទេសដទៃទៀតក្នុង G7 ដើម្បីធានាឲ្យកិច្ចប្រជុំនេះប្រកបដោយជោគជ័យ

ចំណែកឯនៅថ្ងៃទី ខែឧសភានេះ គេរំពឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស​G7 និងប្រជុំអនឡាញជាមួយប្រធានធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីជំងឺរាតត្បាត​COVID-19 និងកិច្ចខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print