សម្ព័ន្ធមិត្តស្និទ្ធបំផុត និងតែងតែគាំទ្រជានិច្ច ពេលនេះក៏ទ្រាំលែងបាន ថ្កោលទោសអាមេរិកផងដែរ

ចែករំលែក៖

ប្រទេសអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា ៖ «ខ្ញុំមើលឃើញថា អ្វីដែលបាននឹងកំពុងកើតឡើងនៅអាមេរិក គឺពិត ជារឿងគួរឲ្យខ្លាច រន្ធត់ មិនអាចលើកលែងឲ្យ បាននោះឡើយ…។ ខ្ញុំយល់ពីសិទ្ធិក្នុងការតវ៉ាពីហេតុការដែលបានកើតឡើងនៅទីនោះ»។
សារព័ត៌មាន AFP បានផ្សាយថា ៖ គិតត្រឹមថ្ងៃទី៣ ខែមិថុនា នាយករដ្ឋមន្ត្រី Boris Johnson បានថ្កោលទោស ដល់ប៉ូលិសអាមេរិក ដែលបានសម្លាប់ជនជាតិស្បែកខ្មៅឈ្មោះ George Floyd ថាជារឿងមិនអាចលើកលែងឲ្យបានឡើយ។ ប៉ុន្តែលោក Johnsonក៏បានលើកឡើងថា ការធ្វើបាតុកម្មជារៀងត្រឹមត្រូវ ប៉ុន្តែគឺត្រូវធ្វើឡើងដោយសមស្រប និងស្របច្បាប់។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ៖ ការស្លាប់ជនជាតិស្បែកខ្មៅ នៅអាមេរិក បានធ្វើឲ្យបែកធ្លាយនូវលទ្ធិប្រជាធិបតេយ្យពិត ការគោរពសិទ្ធិមនុស្សពិត សេរីភាពសារព័ត៌មានពិត របស់អាមេរិក មានកម្រិតល្អបែបណា។ ពេលនេះអាមេរិកមិនអាចលាក់ខ្លួនជិតទៀតឡើយ ដោយសារតែ «ខ្ញុំដកដង្ហើមមិនរួច» ជាពាក្យរបស់បុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសអាមេរិកសង្កត់ក រហូតដល់ស្លាប់។
ពាក់ព័ន្ធនិងសេរីភាពសារព័ត៌មាន ពីមុន លោកត្រាំឈ្លោះជាមួយអ្នកសារព័ត៌មាន ប៉ុន្តែនៅពេលនេះ លែងឈ្លោះ ដូចមុនទៀតហើយ ដោយប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានធំៗលំដាប់ពិភពលោកតែម្តង។ ក្រៅពីអ្នកសារព័ត៌មាននៅអាមេរិក អ្នកសារព័ត៌មាន នៅអូស្ត្រាលី រុស្ស៊ី ក៏រងការវាយប្រហារពីកម្លាំងប៉ូលិសអាមេរិកផងដែរ និងរឿងរ៉ាវផ្សេងទៀតជាច្រើន ដែលបានលាតត្រដាងនៅពេលនេះ។
ទាំងនោះហើយ បានជាអ្នកឯកទេសវិភាគបានលើកឡើងនៅពាក្យស្លោកថា« តំបន់ដែលមានគ្រោះថ្នាក់បំផុត គឺជាតំបន់មានសុវត្ថិភាពបំផុត»។ ផ្ទុយទៅវិញ តំបន់ ឬប្រទេសដែលមានការគោរពសិទ្ធិមនុស្សបំផុត សេរីភាពបញ្ចេញមតិបំផុត…គឺជាកន្លែងដែលរំលោភបំពានខ្លាំងជាងគេ។ ពាក្យ«ខ្ញុំមិនអាចដកដង្ហើមបាន» នឹងក្លាយទៅជាពាក្យបដិវត្តន៍ របស់ក្រុមជនជតិស្បែកខ្មៅនៅអាមេរិក ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print