នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០២០  វេលាម៉ោង ១៧ៈ០០ នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានល្បាតក្នុងភូមិសាស្រ្តក្រុង រហូតដល់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបមុខសញ្ញាសង្ស័យ១នាក់ ឈ្មោះ ប្រេង រឹទ្ធិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប

ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កំពុងអង្គុយនៅលើខ្ទមតូចមួយ។ ដោយមានការសង្ស័យ ជំនាញយើងបានចុះត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លា១កូនថង់ធំល្មម និងថ្នាំគ្រាប់មានអក្សរ(WY) ចំនួន២០០គ្រាប់ ក្នុងនោះមានពណ៌ក្រហម១៩៨គ្រាប់ និងពណ៌បៃតង២គ្រាប់ដែលជនសង្ស័យខាងលើលាក់ទុកនៅក្នុងប្រអប់ដាក់នៅក្បែរខ្លួន។ 

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីសួរនាំនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ សសម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print