លោកប៉ា​ សុ​ជាតិ​វង្ស​ ចុះ​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​រារាំង​មិន​ឲ្យ​អាជ្ញាធរ​ ស្ដារ​ប្រឡាយ​ និង​ធ្វើ​ផ្លូវ​ បឹង​ត្របែក​

ចែករំលែក៖

​ភ្នំពេញ​៖​ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ចុះ​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ របស់​ប្រជា​ ពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ ប្រមាណ​ជាង​ ៦០​គ្រួសារ​ ខណៈ​ដែល​អាជ្ញាធរ​ បាន​ដាក់​ គ្រឿងចក្រ​ធ្វើ​ផ្លូវ​ អម​មាត់​ប្រឡាយ​ ក្រ​វ៉ា​ត់​បឹង​ត្របែក​ និង​ស្តារ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ ចំការមន​ ។​

​ប្រជាពលរដ្ឋ​ បាន​ស្នើ​ទៅ​អាជ្ញាធរ​ រា​ធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ថា​៖​ អាជ្ញាធរ​ត្រូវ​តែ​ ធ្វើការ​ដោះស្រាយ​សំណង​ នៃ​ផល​ប៉ះពាល់​ដល់​ពួក​គាត់​ជា​ប្រាក់​ ដោយ​ពួ​គគាត់​មិន​ទទួលយក​ ជា​ដី​គោលនយោបាយ​នោះ​ទេ​ ចំពោះ​សំណើ​នេះ​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ទទួលយក​ រួច​និង​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​សុំ​គោលការណ៍​ ក្នុង​ការ​ដោះស្រាយ​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ ចំពោះ​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ចូលរួម​មក​ដោះស្រាយ​តំណាង​ឲ្យ​បងប្អូន​ សូម​ចូលរួម​ដោះស្រាយ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ ហើយ​សូមកុំ​ឡូ​កឡំ​និង​រឿង​នយោបាយ​ ពោល​គឺ​រួម​គ្នា​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​ដើម្បី​បញ្ចប់​បញ្ហា​ ជៀសវាង​ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​

​លោកប៉ា​ សុ​ជាតិ​វង្ស​.​ បាន​បញ្ជាក់​ថា​៖​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​ ក្រុមការងារ​សាលា​ខណ្ឌចំការមន​ និង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ បាន​សហការ​ ជាមួយ​ក្រុមការងារ​ សាលា​រាជធានី​ភ្នំពេញ​ ដាក់​គ្រឿងចក្រ​ដើម្បី​ធ្វើ​ ផ្លូវ​ក្រ​វ៉ា​ត់​បឹង​ និង​ស្ដារ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​ ប៉ុន្តែ​ខណៈ​កំពុង​ធ្វើ​នោះ​ មាន​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ រួម​និង​អង្គការ​សង្គម​ស៊ី​វិល​ផង​នោះ​ បាន​មក​រារាំង​ ដោយសារ​ថា​ បាន​ប៉ះពាល់​ដល់​ដី​ និង​លំនៅ​ឋាន​របស់​ពួក​គាត់​.​ ដោយហេតុ​ នេះ​ហើយ​ទើប​ ធ្វើ​ឲ្យ​ អាជ្ញាធរ​យើង​ ចុះ​មក​ចូលរួម​ សុំ​ម​ន្ដិ​យោបល់​ពី​ បងប្អូន​ ថា​តើ​ត្រូវការ​ សំណង​ពី​អាជ្ញាធរ​យើង​ ជា​អ្វី​ ទៅ​វិញ​ ដើម្បី​បញ្ចប់​បញ្ហា​ រឿង​ស្ដា​ប្រឡាយ​ និង​ធ្វើ​ផ្លូវ​នៅ​បឹង​ត្របែក​នេះ​ ៕

image_2

image_3

image

image_1

image_4

image_5

...

ដោយ៖ ​ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print