ភ្នំពេញ៖ប្រេដ អាដាម ដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស និងដែលគេបានមើលឃើញតាំងពីយូរមកហើយថាជាភ្នាក់ងារបរទេសម្នាក់ ដើម្បីដឹកនាំចលនាផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា បានធ្លោយមាត់សារភាពពីទង្វើរបស់ខ្លួនហើយ។ តាមរយៈវិទ្យុបរទេសជាខេមរៈភាសាដែលជាខ្សែបណ្តាញ របស់ខ្លួនផ្សាយកាលពី០២ ខែមិថុនា ឆ្នាំ២០២០ ប្រេដ អាដាម បាននិយាយថា «ប្រជាពលរដ្ឋខ្មែរ នឹងស្រែកហ៊ោញ្ជ្រៀវ ជប់លាង នៅពេលនាយករដ្ឋមន្រ្តី ហ៊ុន សែន អស់អំណាច ហើយថាខ្លួនហ៊ាន ភ្នាល់រឿងនេះទៀតផង»។
ពាក្យសម្តីរបស់ ប្រេដ អាដាម បានដើរហួសបន្ទាត់ក្រហមនៃអង្គការសិទ្ធិមនុស្សយ៉ាងឆ្ងាយ ហើយវាក៌បានបង្ហាញថា បុគ្គលរូបនេះគឺជាអ្នកប្រឆាំងយ៉ាងប្តូរផ្តាច់នឹងរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លើសពីនេះទៅទៀត ប្រេដ អាដាម ក៏ជាភ្នាក់ងារបរទេសម្នាក់យ៉ាងសកម្មក្នុងការរៀបចំខ្សែបណ្តាញផ្តួលរំលំរដ្ឋាភិបាលកម្ពុជាផងដែរ។
ប្រសិនបើជាអង្គការការពារសិទ្ធិមនុស្សមែន ប្រេដ អាដាម មិនអាចប្រើសម្តីបែបនេះបានឡើយពីព្រោះនេះជាសម្តីរបស់អ្នកនយោបាយប្រឆាំងផ្កាប់មុខ ម្នាក់ដែលអង្គការសង្គមស៊ីវិលដែល មានវិជ្ជាជីវៈនិងឯករាជមិនត្រូវប្រើសោះឡើយ។
ជាការពិត ប្រេដ អាដាម ក្នុងនាមជាភ្នាក់ងាររៀបចំផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញពិតជាបានរំពឹងទុកថា អាចនឹងផ្តួលរំលំនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីអំណាចបានតាមផែនការ គ្រោងទុក ហើយ ប្រេដ អាដាម ក៏បានត្រៀមរួចហើយថា នឹងទះដៃអបអរសាទរហើយនឹង រៀបចំពិធីជប់លៀងនៅពេលដែលព្រឹត្តិការណ៍នោះនឹងកើតឡើង។
ប៉ុន្តែផ្ទុយពីការរំពឹងទុកទាំងស្រុងគឺ ប្រេដ អាដាម និងបក្ខពួកបស់ខ្លួនទៅវិញទេដែលបាននិងកំពុងវិនាសប្រាស់ព្រាត់ពីទឹកដីកម្ពុជា ក្រោមកណ្តាប់ដៃដែករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទទួលបានអំណាចពេញលេញពីប្រជាពលរដ្ឋខ្មែរ។
សូម ប្រេដ អាដាម និងបក្ខពួកយល់ឲ្យច្បាស់ថា ប្រជាពលរដ្ឋខ្មែរត្រូវការអ្នកដឹកនាំខ្លាំងពូកែ និងឈ្លាសវៃ ដូចជា សម្តេចតេជោ ហ៊ុន សែន ពីព្រោះមេដឹកនាំរូបនេះមិនត្រឹមតែអាចធានាការពារបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសប៉ុណ្ណោះ
ទេ ប៉ុន្តែបុរសខ្លាំងកម្ពុជារូបនេះថែមទាំងជាមេដឹកនាំដែលអាចគ្រប់គ្រងបានយ៉ាងល្អនូវរាល់គ្រោះអាសន្នដែលកើតឡើងចំពោះប្រទេសជាតិនិងប្រជាជន ហើយដែលមេដឹកនាំជាច្រើនក្នុង លោកមិនអាចគ្រប់គ្រងបាន។
ជាក់ស្តែងការបំផ្លាញចលនា បដិវត្តន៍ពណ៌ដែលរៀបចំដោយបរទេសដែលមាន ប្រេដ អាដាម ជាភ្នាក់ងារម្នាក់ឲ្យបរាជ័យយ៉ាងអាម៉ាស់ និងការគ្រប់គ្រងបានយ៉ាងល្អបញ្ហាកូវីដ១៩ ពេលដែលប្រទេសជាច្រើន រាប់ទាំងប្រទេសរបស់ ប្រេដ អាដាម ផង មិនអាចគ្រប់គ្រងបាន។ គឺមេដឹកនាំរបៀបនេះហើយដែលពលរដ្ឋខ្មែរត្រូវការបំផុត និងនៅតែបន្តគាំទ្រ ឥតងាករេឲ្យនៅបន្តដឹកនាំប្រទេសយូរអង្វែងតទៅទៀត។
នរណាក៏ដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រេដ អាដាម ដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងចេតនាផ្តួលរំលំតាមរយៈការចេញមុខគាំទ្របណ្តាញសង្គមងងឹតដឹកនាំដោយក្រុមប្រឆាំងនៅកម្ពុជា និងដោយមានជំនួយពីប្រព័ន្ធផ្សព្វផ្សាយបរទេស។
ខុសពីមេអង្គការផ្សេងដែលមានវិជ្ជាជីវៈ ប្រេដ អាដាម តែងតែចេញមុខនិយាយគ្រប់រឿងដើម្បីវាយប្រហារ ញុះញង់ និងមួលបង្កាច់រដ្ឋាភិបាលកម្ពុជា។ ក្នុងមួយឆ្នាំៗ គេបានលឺសំឡេងរបស់ ប្រេដ អាដាម ស្ទើរមិនលស់ពេល ហើយលើកណាក៏និយាយ មួលបង្កាច់សភាពការណ៍ បំភ្លើស បំប៉ោង ញុះញង់អុជអាលនិង លាបពណ៍ដើម្បីបំភាន់សាធារណៈមតិឲ្យយល់ច្រឡំពីកម្ពុជាដែរ។ ជននេះដែលធ្លាប់បានចូលរួមក្នុងចលនាបដិវត្តន៍ ពណ៌ក្នុងប្រទេសជាច្រើនតែង តែរំពឹងទុកថា បទពិសោធន៍ដ៏ជោគជាំរបស់ខ្លួនអាចនឹងគាស់រំលើងអំណាចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន។ ប៉ុន្តែឧបាយកិច្ចក៏ដូចជាសកម្មភាពទាំងឡាយរបស់ ប្រេដ អាដាម មិនដែលទទួល បានលទ្ធផលដូចដែលខ្លួនបានរំពឹងទុកនោះទេ ។ ហើយធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺអ្នកដែលបានសហការនិងធ្លាប់ រឺ ទទួលយកយោបល់ពីប្រេដ អាដាមក៏សុទ្ធតែទទួលវាសនាអាក្រក់ រាប់ទាំងខ្លួនគាត់ផ្ទាល់ក៏ត្រូវបានសមត្ថកិច្ចកម្ពុជាបណ្តេញចេញពីប្រទេសយ៉ាងអាម៉ាស់បំផុតផងដែ។រ។
ក្រោយមកទៀត ខ្សែបណ្តាញ និងយន្តការនៃបដិវត្តន៍ពណ៌របស់ខ្លួនដែលបានកសាងជាច្រើនឆ្នាំនៅលើទឹកដីកម្ពុជា ក៏ត្រូវបានគាស់រំលើងទាំងស្រុងក្រោមកណ្តាប់ដៃរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
បច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែកើនឡើងខ្ពស់ហើយប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសក៍កាន់តែមានភាពកក់ក្តៅ និងមានជំនឿជឿជាក់ទុកចិត្តលើនាយករដ្ឋមន្ត្រីដោយសារភាពឆ្លៀសវៃនិងប្រសិទ្ធភាពនៃការគ្រប់គ្រងចាត់ចែង និងដាក់ចេញនូវវិធានការទន់ភ្លន់ ម៉ឺងម៉ាត់ បត់បែនទាន់ពេលវេលាតាមសភាពការជាក់ស្តែងក្នុងការ បង្ការទប់ស្កាត់ ជម្ងឺកូវីដ-១៩ ដែលរហូតមកទល់ពេលនេះគ្មាននរណាម្នាក់បានស្លាប់នោះឡើយ។ ចំណែកជីវភាពសង្គម និងសេដ្ធកិច្ចរបស់ជាតិ និងប្រជាជនក៏បាននិងកំពុងវិលមករកប្រក្រតីភាពឡើងវីញហើយដែរ។
ដូច្នេះតាមរយៈការបន្តផ្តល់ជំនឿទំនុកចិត្តពីពលរដ្ឋ គួបផ្សំនឹងបទពិសោធន៍ដ៏ជោគជាំក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាង៤០ឆ្នាំកន្លងមកនេះធ្វើឲ្យក្តីរំពឹងរបស់ ប្រេដ អាដាម ក្នុងការចង់ផ្តួលរំលំនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរលាយសាបសូន្យទាំងស្រុង។ ចុងក្រោយនេះ ប្រេដ អាដាម គ្មានមធ្យោបាយអ្វីក្រៅតែពីស្រែកលើកទឹកចិត្ត និងផ្តល់អុកស៊ីហ្សែនដល់បណ្តាញ និងគូកនរបស់គាត់ដែលកំពុងតែត្រដរខ្យល់ចិត្តផុតដង្ហើមនោះឡើយ។ ប៉ុន្តែសម្រែកបែបធ្លោយមាត់បញ្ចេញក្រឡាសារ និយាយ សារភាពត្រង់ៗថាខ្លួន ពិតជាអ្នកនៅពីក្រោយផែនការផ្តួលរំលំនៅកម្ពុជាមែននេះ ក៏បានធ្វើឲ្យរបើកស្បែក មុខដោយបង្ហាញមុខមាត់ពិតរបស់ ប្រេដ អាដាម និងក្រុមអ្នកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សទាំងក្នុងស្រុកនិងក្រៅស្រុកយ៉ាងច្បាស់ក្រឡែត។
អ្នកនយោបាយតុកាហ្វេពិតជាហ៊ានភ្នាល់ជាមួយ ប្រេដ អាដាម ថា «សម្តេចតេជោ ហ៊ុន សែន នឹងនៅបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាយ៉ាងឆាប់បំផុតដល់ឆ្នាំ២០២៩ ដែលជាគំរប់ខួប៥០ឆ្នាំ នៃការកាន់អំណាចរបស់បុរសខ្លាំងកម្ពុជា» យ៉ាងពិតប្រាកដ។ ហើយក្រោយពីនោះបើទោះបីជាត្រូវឈប់កាន់តំណែង ក៏សម្តេចនាយករដ្ឋមន្ត្រីរូប នេះមិនមែនចេញពីតំណែងដោយការផ្តួលរំលំរបស់ ប្រេដ អាដាម និងគូកននោះដែរ ប៉ុន្តែគឺគណបក្សកាន់អំណាចដដែលមួយនេះនឹងនៅតែជាអ្នករៀបចំការបន្តវេន៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ «ដកស្រង់ពី ទទក»