គំរាមសម្លាប់គេឯងកាលពីឆ្នាំ២០១៥​ ត្រូវ​ចាប់ខ្លួននៅឆ្នាំ២០២០

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ នគរបាលបានចាប់​ខ្លួន​យុវជនឈ្មោះ​ សេត វណ្ណា អាយុ២៨ឆ្នាំ ជាតិខ្មែរអ៊ិស្លាម រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ តាម​បញ្ជាលោកស្រី នូ ចន្ទ័សុគន្ធា ចៅក្រម ជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំ ដែលជននេះបានរត់គេចខ្លួន​ បន្ទាប់ពីប្រេីហិង្សា និងគំរាមសម្លាប់ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥​ នៅ​ភូមិឃុំខាងលេី​ ដែលមាន​រយៈពេល​យូរ​ឆ្នាំ​ហើយ​ដែរ​ ។

ជននេះត្រូវ​ចាប់ខ្លួនបានកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ និង​១០នាទី ដោយកម្លាំងជំនាញ នៃអធិការ ដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ។

ការចុះ​ចាប់ខ្លួនជននេះ​ សមត្ថកិច្ច​បញ្ជាក់ថា​ អនុវត្តតាមដីកាលេខ៤៩៥ ចុះថ្ងៃទី ៣១ ខែកក្ដដាឆ្នាំ២០១៧ ចេញដោយលោកស្រី នូ ចន្ទ័សុគន្ធា ចៅក្រម ជំនុំជម្រះ នៃសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យចាប់ឃុំខ្លួនជនជាប់ចោទ១នាក់ពីបទហិង្សាមានស្ថានទម្ងន់ទោស និងគំរាមកំហែងថានឹងសម្លាប់ ដែលបាន​ប្រព្រឹត្តនៅចំណុចភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៥។

ជនជាប់ចោទឈ្មោះសេត វណ្ណា ភេទ​ប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរអ៊ិស្លាម រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់ និង​នាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីបំពេញបែបបទ​បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាម​និីតិវិធី​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print