ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មាន របស់ លោកស្រី Michelle Bachelet ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ នៅក្នុងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួន រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងអំឡុងវិបត្តិកូវីដ១៩។
សូមបញ្ជាក់ថា៖ ស្ថានបេសកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ទទូចឱ្យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងការិយាល័យរបស់លោកស្រី ប្រចាំប្រទេសកម្ពុជា ជៀសវាងការពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច មកធ្វើជាប្រភពព័ត៌មានតែមួយជ្រុង ប៉ុន្តែត្រូវផ្តល់តម្លៃដល់ការទាក់ទងពិតប្រាកដ ជាមួយរដ្ឋជាសមាជិក ដើម្បីទទួលបានព័ត៌មានដែលមានការផ្ទៀងផ្ទាត់ច្បាស់លាស់។ វាមានក៏សារៈសំខាន់ដូចគ្នា ក្នុងការធានាកត្តាសត្យានុម័ត ការមិនរើស អើង ការមិនជ្រើសរើសតែមួយជ្រុង និងការមិនធ្វើនយោបាយភាវូបនីយកម្ម នៅពេលពិចារណានិងពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស៕
ដោយ៖ សិលា