ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំចុះផ្ទាល់ដោយលោក ប៉ាង លីដា អភិបាលរងបានដឹកនាំកម្លាំងរបស់លោកដោយមានចូលរួមសហការពីលោកប្រធានផ្សារដើមគរដើម្បីចុះទៅរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដាយផ្លូវព្រះមុនី្នរ៉េតដែលបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករបាននាំគ្នាលក់ដូរលើចិញ្ចើមផ្លូវដែលធ្វើអោយមានការកកស្ទះចរាចរណ៍េជារៀងរាល់ព្រឹកធ្វើអោយបងប្អូនដែលធ្វើដំណើរមានការងើយឆ្ងល់និងធុញទ្រាន់។
ក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោកប៉ាង លីដា បានទទូចសូមអោយអាជីវករដែលយកចិញ្ចីមផ្លូវលក់នេះកុំឲ្យមានការលក់របៀបនេះតទៀតព្រោះអាជ្ញាធរបានប្រាប់និងបានរៀបចំទីតាំងដោយឲ្យអាជីវករលក់ដូរខិតទៅក្រោយដែលតំបន់ខាងផ្សារបានកំណត់ តែបើមិនស្ដាប់ការណែនាំទៀតលោកនឹងចាត់វិធានការជាក់ស្តែង ធ្វើការចាប់យកឥវ៉ាន់តែម្តង។
លោក ប៉ាង លីដា បានបន្តទៀតថា អាជ្ញាធរបានប្រាប់ និងណែនាំជាច្រើនលើកច្រើនសាររួចមកហើយ តែនៅមិនស្តាប់ទើបលោកមករំលឹកម្តងទៀត បើមិនធ្វើតាមការណែនាំគឺត្រូវចាប់តែម្តង។
ចំណែកខាងផ្សារដើមគរបានឲ្យដឹងថា ទោះបីជាកម្លាំងខាងផ្សារចុះមកដេញស្ទើរតែរាល់ព្រឹកយ៉ាងណាក៍ដោយ ក៍ខាងបងប្អូនដែលលក់ដូរទាំងនោះយល់ច្រលំថាទង្វើនេះជាធ្វើបាបពួកគាត់ដែលជាអ្នកក្រីក្ររកសីុបន្តិចបន្តួចទៅវិញ។
លើសពីនេះទៅទៀតខាងផ្សារក៍បានបន្តថា បងប្អូនដែលជាអាជីវករលក់ដូរវេនយប់ពេលចប់ម៉ោងលក់របស់ខ្លួនទៅហើយនៅមិនព្រមឈប់លក់នោះ ជាហេតុធ្វើឲ្យអ្នកលក់វេនបន្តមិនអាចរកកន្លែងលក់បាន ទើបធ្វើឲ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ដូចនេះជារៀងរាល់ព្រឹក ទើបព្រឹកនេះឃើញលោក ប៉ាង លីដា ចុះមករៀបសណ្ដាប់ធ្នាប់ឡើងវិញ និងធ្វើការណែនាំដល់ក្រុមអាជីវករម្តងទៀត។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនេះគឺ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានលើកដៃសំពះទៅដល់បងប្អូនអាជីវករ ទទូចសុំការយោគយល់ ត្រូវជួយនាំគ្នាលក់តាមការកំណត់របស់ផ្សាផង ព្រោះលោក និងកម្លាំងរបស់លោកក៍មិនចង់ចុះមកដែរតែដោយសារបងប្អូនលក់ដូរនៅលើចិញ្ចូីមផ្លូវទើបពួកគាត់ចុះមករៀបសណ្ដាប់ធ្នាប់បែបនេះ។
លោក ប៉ាង លីដា ក៍បានផ្តាំទៀតថា បើបងប្អូនមិនស្ដាប់ខាងគាត់ និងចុះមករាល់ថ្ងៃទាល់តែបងប្អូនឈប់លក់នៅលើចិញ្ចីមផ្លូវទៀត៕
...
ដោយ៖ ស ដារ៉ា