សម្តេចតេជោ នាយករដ្ឋមន្ត្រី បានវិលត្រឡប់ដល់មាតុប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថ្លែងអំណរគុណដល់ជនរួមជាតិពេលវិលត្រឡប់មកពីពិនិត្យព្យាបាលសុខភាពពីប្រទេសសឹង្ហបូរីថាៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ខ្ញុំបានវិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបានពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី។ ជាមួយនិងភាពរឹងមាំនៃសុខភាព។ ឯកសារច្រើនណាស់ដែលកំពុងរង់ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា ព្រោះនេះជាបំណុលដែលខ្ញុំត្រូវសងបន្ទាប់ពីអវត្តមានប៉ុន្មានថ្ងៃ។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមកង្វល់ចំពោះសុខភាពខ្ញុំតាមរយះការជូនពរដោយចូលរួមមតិ ចែករំលែកឬចុច Like លើ Facebook ពេលខ្ញុំបង្ហោះចេញពីសាំងកាពួ។ សំរាប់អស់លោកមួយចំនួនតូចដែលចង់ឱ្យខ្ញុំស្លាប់តាមរយះការផ្សាយព័ត៌មានប្រឌិតរហូតបង្កើតរូបភាពបង្ហោះតាមប្រព័ន្ឋ Facebook សូមប្អូនៗ ឬក្មួយៗមេត្តាកែរប្រែអត្តចរិតពាលនេះចេញទៅ ព្រោះវាគ្មានផលប្រយោជន៍សំរាប់អស់លោកនោះឡើយ។ តាមការស្រាវជ្រាវអស់លោក គឺជាសកម្មជននៃបក្សនយោបាយដែលមេដឹកនាំរបស់អស់លោកមួយចំនួនជាជនពាល និងជាជនបោកប្រាស់អាជីព។ ពួកគេបានហ្វឹកហ្វឺនតាមរបៀបក្មេងពាលដែលសង្គមស្អប់ខ្ពើម។ ពេលមានបញ្ហាគេតែងតែរត់ចោលស្រុកនិងទុកឱ្យថ្នាក់ក្រោមជាប់គុកជំនួស។

ប្អូនៗ ក្មួយៗមិនមានខាតបង់អ្វីនោះទេដោយគ្រាន់តែមិនបានជេរប្រមាថ អ្នកដទៃនោះ។ ផ្ទុយទៅវិញអស់លោក និងទទួលបានផលចំណេញដោយមិនបានកសាងអំពើបាបនិងមិនបានជាប់គុកដោយសារតែមិនបានសាងអំពើរខុសច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print