សុំប្រពន្ធជានាគ្នាវិញប្រពន្ធមិនព្រមយកសាំងដុតប្រពន្ធស្លាប់រួចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ពេលស្រវឹងស្រាក៏ប្រចណ្ឌប្រពន្ធ បង្កជាទំនាស់មិននិយាយស្តីរកគ្នាជាងមួយខែមកហើយ លុះក្រោយមកសុំប្រពន្ធជានាគ្នាវិញ​ តែប្រពន្ធមិនព្រមក៏យកសាំងដុតប្រពន្ធខ្លួនឯង ខណៈដែលនាងកំពុងដេកលង់លក់បណ្ដាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ពេលទៅដល់មន្ទីរពេទ្យ។ ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១រំលងអធ្រាត្រ ក្នុងភូមិព្រៃផ្ចឹកឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ​ ងួន ហៅ តឿ ភេទប្រុស អាយុ៥១ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ​ សរ ចាន់ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅ ភូមិ ព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ដោយឡែកវត្ថុតាងដកហូតបានមានសំបកដបទឹកសុទ្ធចំណុះកន្លះលីត្រចំនួន៤ដប(ដាក់សាំង), ស្បែកជើងស៊កមួយគូរបស់ជន
សង្ស័យ, ក្រដាស១សន្លឹកមានសរសេរអក្សរផិតក្បត់ និងសរសេរថាស្រឡាញ់កូនក្រៅខោ ធ្វើបាបយើង បញ្ឈឺចិត្ត
យើង យកអ្នកជក់ថ្នាំ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែពុំចាំ​ ក្នុងអំឡុងឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានមានទំនាក់ទំនងស្នេហា និងបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធរហូតមក។ លុះមកដល់អំឡុងខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានមករករឿងជនរងគ្រោះ ដោយប្រចណ្ឌមកលើជនរងគ្រោះនិងចោទថា ជនរងគ្រោះលួចមានប្រុសថ្មី ហើយមិននិយាយរកគ្នាជាង១ខែហើយ។ លុះដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ.​ ជនសង្ស័យបានសុំជន
រងគ្រោះត្រូវរ៉ូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមនោះទេ។ លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែឆ្នាំដដែល ជនសង្ស័យបានយកសាំងចំនួន២លីត្រដុតជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ តែជាអកុសល ជនរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។
ករណី នេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំង កំពុងកសាងសំណុំរឿងនិងស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print