ចោរប្លន់មួយក្រុម នៅអាហ្វ្រិកខាងត្បូង ក្លែងខ្លួនជាក្រុមគ្រូពទ្យពិនិត្យ ជំងឺCOVID-19 ចូលប្លន់លុយក្នុងផ្សារទំនើប

ចែករំលែក៖

អន្តរជាតិ៖ មានករណីក្រុមចោរប្លន់ប្រដាប់ដោយអាវុធ ៤នាក់ បានក្លែងខ្លួនជាក្រុមអ្នកពិនិត្យជំងឺ COVID-19 រួចបានចូលទៅក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងក្រុង Pietermaritzburg ខេត្ដ KwaZulu-Natal ប្រទេសអាហ្រ្វិកខាងត្បូង ហើយធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកលុយ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ។

ពាក់ព័ន្ធករណីខាងលើនេះ លោក Serget Mthokozisi អ្នកនាំពាក្យប៉ូលីសនៅក្រុង Pietermaritzburg បានប្រាប់វិទ្យុអាហ្វ្រិកខាងត្បូងថា មានបុរស៤នាក់ដែលពាក់ឈុតពណ៌ស បានឆ្មក់ចូលក្នុងផ្សារទំនើបដោយស្ងៀមស្ងាត់ រួចបន្ដទៅការិយាល័យបង់ប្រាក់ ដើម្បីសុំនិយាយជាមួយអ្នកគ្រប់គ្រង។ ដោយជនសង្ស័យ២នាក់ បានចូលក្នុងការិយាល័យអ្នកគ្រប់គ្រងជាមួយនឹងបុគ្គលិកម្នាក់ ខណៈអ្នកផ្សេងទៀតឈរនៅខាងក្រៅ។ បន្ទាប់មកពួកគេបានភ្ជង់កាំភ្លើងហើយបង្ខំឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកដេកនៅលើឥដ្ឋ ហើយពួកគេចាប់ផ្ដើមប្រមូលប្រាក់យកតែម្ដង។ ក្រោយប្រមូលបានហើយ ពួកគេបានគេចខ្លួនចេញតាមរថយន្ដភ្លាមៗ ដោយមិនបានផ្ទុះអាវុធ ឬបង្កឱ្យមានអ្នករងរបួសឡើយ។

យ៉ាងណាមិញ ចំពោះចំនួនទឹកប្រាក់ជាក់លាក់ ដែលក្រុមចោរប្លន់ប្រមូលបាន គេមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែគេជឿជាក់ថា ទឹកប្រាក់ដែលបាត់បង់ទៅនោះអាចមានចំនួន ២០០,០០០ ZAR ឬស្មើនឹង ១១,៨៦៣ ដុល្លារអាមេរិក៕ដោយ៖ស តារា

...

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print