នៅថ្ងៃ ទី៦ ខែមិថុនាក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញមានជើងហោះហើរលេខVN2 បានចាកចេញពី អាកាសយានដ្ឋាន អន្តរជាតិប្រទេសអ៊ុយអែត និងប្រទេសហ្វាំងឡង់ដោយដឹកពលរដ្ឋរបស់ខ្លួន៣១០ នាក់វិលត្រឡប់មកប្រទេសវិញក្រោយជាប់គាំងនៅទីនោះដោយសារកូវីដ១៩ ។
ក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញ មានស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ១៨ឆ្នាំ និងមនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ និងអ្នកទេសចរណ៍ អស់សុពលភាពវីសា ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ទៅដឹកមកប្រទេសវិញ។
ក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកវៀតណាមវិញ មិនត្រឹមតែ មកពីប្រទេស ស៊ុយអែតនិងហ្វាំងឡង់ឡើយ មានទាំង ពលរដ្ឋ នៅប្រទេសន័រវេស ដាណឺម៉ាក ឡាវៀ ប៉ូឡូញ អេស្ប៉ាញ និងឆេក…។
ដោយសារតែការឆ្លងរាលដាលនៃកូវីដ១៩ និងហាមប្រាមហោះហើរ ទើបយន្តហោះរបស់វៀតណាម បានចុះចត នៅ ទីក្រុង ស្តុកខម ប្រទេសស៊ុយអែត និងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ដើម្បីដឹកពលរដ្ឋដែលមានស្ថានភាពគ្រួសារលំបាក មកប្រទេសវិញ។
អ្នកដំណើរទាំងអស់ត្រូវគោរពទៅតាម ច្បាប់សន្តិសុខ សុវត្ថិភាព ក្នុងពេលធ្វើដំណើរ។ ពេលចូលដល់វៀតណាម និងត្រូវកាត់ផ្តាច់ដើម្បីតាមដាន រយៈពេល១៤ថ្ងៃ។ វៀតណាមជាប្រទេសទប់ស្កាត់កូវីដ១៩ បានយ៉ាងល្អ ដោយក្នុងរយៈពេលជាង ៥០ថ្ងៃហើយដែលវៀតណាមមិនមានករណីឆ្លងថ្មីនៅក្នុងស្រុកនោះឡើយ ៕