បទល្មើសព្រហ្មទណ្ឌមានការថយចុះខណៈគ្រោះថ្នាក់ចរាចរណ៍មានការថយចុះដែរប៉ុន្តែអ្នកស្លាប់មានការកើនឡើងក្នុងឆ្នាំ២០១៥

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាយករដ្ឋបាលសាលាខេត្តស្វាយរៀងលោក រស់ ផារិទ្ធបានឲ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌមានការកើនឡើង៥២លើក បើប្រៀបធៀបឆ្នាំ២០១៤ថយចុះ៥លើក(គឺ៥២លើ៥៧លើក) ក្នុងនោះបទល្មើសឧក្រិដ្ឋ២៥លើក លើ១៤លើក រួមមាន លួចមានស្ថានទម្ងន់ទោសដោយប្រើអាវុធ៤លើក លួចមានស្ថានទម្ងន់ទោសដោយប្រើមធ្យោបាយផ្សេងៗ០៤លើក ឃាតកម្ម ០៦លើក រំលោភសេពសន្ទវៈ០៦លើក បង្ខាំងមនុស្សខុសច្បាប់០៥លើក បទល្មើសមជ្ឃឹម២៧លើ៤៣លើក បណ្តាលឲ្យមនុស្សស្លាប់០៦នាក់រងរបួស១២នាក់ រងគ្រោះ១៤នាក់ បាត់ម៉ូតូ០៧គ្រឿងនិងមាសប្រាក់សម្ភារៈប្រើប្រាស់មួយចំនួន។

ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ
ប្រចាំឆ្នាំ២០១៥លើកទិសដៅការងារឆ្នាំ២០១៦ក្រោមការចូលរួមពីលោក លោកជៀងអំអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងផងដែរ។

លោកបានបន្តទៀតថា សមត្ថកិច្ចធ្វើការបង្ក្រាបបាន៤២លើក ឃាត់ខ្លួនជនសង្សយ័បាន៨១នាក់ក្នុងនោះ បទឧក្រិដ្ឋ១៨លើក ឃាត់ខ្លួនបាន៣០នាក់ និងបទល្មើសមជ្ឈឹម២៤លើក ឃាត់ខ្លួនបាន៥១នាក់ ក្នុងនោះបង្រ្កាបជាក់ស្តែង៣៩លើក ដកហូតវត្ថុតាងមានអាវុធវែង១ដើម ម៉ូតូ៩គ្រឿង ពូថៅ០២កាំបិត ផ្គាក់០១និងសម្ភារៈមួយចំនួនទៀតបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

គ្រោះថ្នាក់ផ្សេងៗ កើតឡើង១៤៣លើក បើប្រៀបធៀបឆ្នាំ២០១៤ក្នុងរយៈពេលដូចគ្នាថយចុះ១៨លើក រួមមានអគ្គីភ័យ១៤លើក រន្ទះបាញ់១០លើក ខ្យល់កន្ត្រាក់២២លើក ធ្វើអត្តឃាត២៩លើក គ្រោះថ្នាក់ដោយជាតិផ្ទុះ០៣លើក គ្រោះថ្នាក់ផ្សេងៗចំនួន៦៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១៣នាក់ រងរបួស១៩នាក់ ឆេះផ្ទះ១០ខ្នង រលំផ្ទះ៨៧ខ្នង របើកដំបូល៧៩ខ្នង ខូចខាតដំណាំស្រូវដំណាំរួមផ្សំ និងសម្ភារៈប្រើប្រាស់មួយចំនួន។

គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥៤លើក បើប្រៀបធៀបឆ្នាំ២០១៤ថយចុះ២០លើកបណ្តាលឲ្យមនុស្សស្លាប់៨៦នាក់រងរបួសចំនួន៣៦៣នាក់ ខូចខាតរថយន្ត៥៥គ្រឿង ម៉ូតូ១៦៨គ្រឿង កង់០៨គ្រឿង និងគោយន្ត០៥គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន៕

11800046_532485070231788_3207558929355608450_n

384247_961997170520072_5994002832191162072_n

11058356_532485110231784_6221117609960368763_n

11990630_570740193072942_6933389902697296256_n

12313689_1707290176156594_4350253752789539796_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print