Messi ​ផុតកុងត្រានៅ Barcelona ​ ឆ្នាំ២០២១​ តែក្លិបចង់ចរចាឲ្យនៅបន្តទៀត

ចែករំលែក៖

ក្លិបយក្សអ្នកមានបុណ្យ Barcelona ​កំពុង​ចាប់​ផ្ដើម​ចរចា​ជាមួយ​កីឡាករ Lionel Messi ​ដើម្បី​បាន​បន្ដ​កុងត្រា​ថ្មី​ទៀត ព្រោះ​កុងត្រា​ចាស់​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០២១​ ។ កត្តានេះធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងពិចារណាផងដែរ។ នេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ។

Messi មាន​លក្ខខណ្ឌ​មួយ​ទៀត​ដែរ​​លើ​កុងត្រា​ចាស់​គឺ​អាច​ដើរ​ចេញ​ដោយ Free ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ ​ដោយសារ​តែ​លក្ខខណ្ឌ​មួយ​នេះ​ហើយ ទើប​បាន​ជា​ក្រុម Barcelona ​ប្រញាប់​ខ្លាំង​ក្នុង​ការ​ព្យាយាម​បន្ដ​កុងត្រា​ឱ្យ​វីរបុរស​របស់​ខ្លួន​ទៀត។ ព្រោះ​បើ​ទុក​ដល់​រដូវ​ក្ដៅ​ខាង​មុខ ខ្លាច​មាន​ក្លឹប​ណា​អាចធ្វើឲ្យ Messi ​បាន​សម្រេច​ចិត្តទៅលេងបាន។

​ប្រសិនបើក្លិបចង់ឲ្យកីឡាករឆ្នើមរូបនេះបន្តនៅអេស្ប៉ាញទៀតគឺចាំបាច់ក្លិបត្រូវ​តំឡើង​ប្រាក់​ឈ្នួល ​និង​លក្ខណ្ឌ​ពិសេស​ៗ​ជា​ច្រើន​ទៀត។ ​

ប្រធាន​ក្លឹប​លោក​ Josep Maria Bartomeu មានបំណង​ចង់​ឱ្យ​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ ​លេង​នៅ Barcelona ​រហូត​ដល់​ចូល​និវត្តន៍​នៅ​ទី​នេះ​តែ ​មិន​ឱ្យ​ចាកចេញ​ទៅ​ក្លឹប​ដទៃ​ទៀត​ទេ។ ពាក្យនេះ គឺមានន័យថា កីឡាករឆ្នើមរូបនេះអាចនឹងបញ្ចប់អាជីពរបស់ខ្លួននៅក្លិប Barcelona ​ក៏ថាបាន។

សូមបញ្ជាក់ថា កីឡាករសញ្ជាតិអាហ្សង់ទីន Messi ​បានចំណាយ​ពេល​១៦​ឆ្នាំ​នៅជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ដោយ​បាន​ជួយ​ក្លឹបមួយ​នេះ​ឈ្នះ​ពាន​រង្វាន់​ចំនួន៣៤​ ​និងទទួលបានជោគជ័យយ៉ាងធំធេងក្នុងនាមជាកីឡាករឆ្នើមលំដាប់ពិភពលោក៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print