ក្លិបយក្សអ្នកមានបុណ្យ Barcelona កំពុងចាប់ផ្ដើមចរចាជាមួយកីឡាករ Lionel Messi ដើម្បីបានបន្ដកុងត្រាថ្មីទៀត ព្រោះកុងត្រាចាស់របស់គេនឹងអស់នៅឆ្នាំ២០២១ ។ កត្តានេះធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងពិចារណាផងដែរ។ នេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ។
Messi មានលក្ខខណ្ឌមួយទៀតដែរលើកុងត្រាចាស់គឺអាចដើរចេញដោយ Free នៅរដូវក្ដៅខាងមុខនេះ។ ដោយសារតែលក្ខខណ្ឌមួយនេះហើយ ទើបបានជាក្រុម Barcelona ប្រញាប់ខ្លាំងក្នុងការព្យាយាមបន្ដកុងត្រាឱ្យវីរបុរសរបស់ខ្លួនទៀត។ ព្រោះបើទុកដល់រដូវក្ដៅខាងមុខ ខ្លាចមានក្លឹបណាអាចធ្វើឲ្យ Messi បានសម្រេចចិត្តទៅលេងបាន។
ប្រសិនបើក្លិបចង់ឲ្យកីឡាករឆ្នើមរូបនេះបន្តនៅអេស្ប៉ាញទៀតគឺចាំបាច់ក្លិបត្រូវតំឡើងប្រាក់ឈ្នួល និងលក្ខណ្ឌពិសេសៗជាច្រើនទៀត។
ប្រធានក្លឹបលោក Josep Maria Bartomeu មានបំណងចង់ឱ្យកីឡាករវ័យ៣២ឆ្នាំនេះ លេងនៅ Barcelona រហូតដល់ចូលនិវត្តន៍នៅទីនេះតែ មិនឱ្យចាកចេញទៅក្លឹបដទៃទៀតទេ។ ពាក្យនេះ គឺមានន័យថា កីឡាករឆ្នើមរូបនេះអាចនឹងបញ្ចប់អាជីពរបស់ខ្លួននៅក្លិប Barcelona ក៏ថាបាន។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិអាហ្សង់ទីន Messi បានចំណាយពេល១៦ឆ្នាំនៅជាមួយក្រុមអ្នកមានបុណ្យ ដោយបានជួយក្លឹបមួយនេះឈ្នះពានរង្វាន់ចំនួន៣៤ និងទទួលបានជោគជ័យយ៉ាងធំធេងក្នុងនាមជាកីឡាករឆ្នើមលំដាប់ពិភពលោក៕
ដោយ៖ ភិរក្ស