សារព័ត៌មានCNN នៅថ្ងៃទី៧ ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា និងចិន បាន ព្រមព្រៀងគ្នា ដោះស្រាយវិវាទ ដោយសន្តិភាព នៅតាមបណ្តោព្រំដែនប្រទេសទាំងពីរ។ កន្លងមកឥណ្ឌាបានបដិសេធសំណើរពីអាមេរិក ចង់ចូលរួមដោះស្រាយវិវាទ ព្រំដែនឥណ្ឌា-ចិន ដែលកំពុងតែតានតឹងដាក់គ្នា។
ប្រទេសទាំងពីរបានប្រឈមមុខតានតឹង ជាថ្មីតាមបណ្តោយព្រំដែន(LAC) តាមជ្រលង់ភ្នំហែមពាន(Himalaya) ដោយភាគីឥណ្ឌាចោទប្រកាន់ទាហានចិន ថាបានដើរល្បាតចូលព្រំដែនឥណ្ឌា។
ព្រំដែន(LAC) បានបង្កើតឡើងនៅឆ្នា១៩៩៣ ក្រោយប្រទេសទាំងពីរបានខិតខំដោះស្រាយវិវាទ ទើបបង្កើតបានជាព្រំដែន បញ្ចប់ជម្លោះ។ ប៉ុន្តែបន្ទាត់ព្រំដែនទាំងនោះ នៅមានបញ្ហាជាច្រើន ពាក់ព័ន្ធការបោះបង្គោលព្រំដេន។
កាលពីខែឧសភា កន្លងមក កម្លាំងទាហានការពារព្រំដែនប្រទេសទាំងពីរ បានប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែន(LAC) បង្កក្តីបារម្ភយ៉ាងខ្លាំង ។ ប៉ុន្តែការប៉ះទង្គិចគ្នានោះមិនបណ្តាលឲ្យមានអ្នកសា្លប់នោះឡើយ។
ការប្រឈមមុខតានតឹងដាក់គ្នានាពេលនេះ ប្រទេសទាំងពីរបានបញ្ជូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើនទៅកាន់ព្រំដែន គំរាមកំហែងគ្នាទៅវិញទៅមក។ប៉ុន្តែក្រោយមកប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាដោះស្រាយដោយសន្តិភាព។ ប្រទេសទាំងពីរ គឺជាមហាអំណាចបរមាណូក្នុងតំបន់ ប្រសិនបើផ្ទុះសង្គ្រាមនោះ នឹងខាតបង់ទាំងសងជាមិនខាន៕