ប្រសើរណាស់! ឥណ្ឌានិងចិនបានព្រមព្រៀងដោះស្រាយវិវាទដោយសន្តិភាព

ចែករំលែក៖

សារព័ត៌មាន​​CNN នៅថ្ងៃទី​៧ ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា និងចិន បាន ព្រមព្រៀងគ្នា ដោះស្រាយវិវាទ ដោយសន្តិភាព នៅតាមបណ្តោព្រំដែនប្រទេសទាំងពីរ។ កន្លងមកឥណ្ឌាបានបដិសេធសំណើរពីអាមេរិក ចង់ចូលរួមដោះស្រាយវិវាទ ព្រំដែនឥណ្ឌា-ចិន ដែលកំពុងតែតានតឹងដាក់គ្នា​។

ប្រទេសទាំងពីរបានប្រឈមមុខតានតឹង ជាថ្មីតាមបណ្តោយព្រំដែន(LAC) ​តាមជ្រលង់ភ្នំ​ហែមពាន(Himalaya) ដោយភាគីឥណ្ឌាចោទប្រកាន់ទាហានចិន ថាបានដើរល្បាតចូលព្រំដែនឥណ្ឌា​។
ព្រំដែន​(LAC) បានបង្កើតឡើងនៅឆ្នា១៩៩៣ ក្រោយប្រទេសទាំងពីរបានខិតខំដោះស្រាយវិវាទ ទើបបង្កើតបានជាព្រំដែន បញ្ចប់ជម្លោះ​។ ប៉ុន្តែបន្ទាត់ព្រំដែនទាំងនោះ នៅមានបញ្ហាជាច្រើន ពាក់ព័ន្ធការបោះបង្គោលព្រំដេន​។
កាលពីខែឧសភា កន្លងមក កម្លាំងទាហានការពារព្រំដែនប្រទេសទាំងពីរ បានប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែន​(LAC) បង្កក្តីបារម្ភយ៉ាងខ្លាំង​ ។ ប៉ុន្តែការប៉ះទង្គិចគ្នានោះមិនបណ្តាលឲ្យមានអ្នកសា្លប់នោះឡើយ។
ការប្រឈមមុខតានតឹងដាក់គ្នានាពេលនេះ ប្រទេសទាំងពីរបានបញ្ជូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើន​ទៅកាន់ព្រំដែន គំរាមកំហែងគ្នាទៅវិញទៅមក​។​ប៉ុន្តែក្រោយមកប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាដោះស្រាយដោយសន្តិភាព។ ប្រទេសទាំងពីរ គឺជាមហាអំណាចបរមាណូ​ក្នុងតំបន់ ប្រសិនបើផ្ទុះសង្គ្រាមនោះ នឹងខាតបង់ទាំងសងជាមិនខាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print