សត្វក្រៀលមានវត្តមាននៅកម្ពុជាធ្វើឲ្យគេនឹកឃើញបទ សម្រែកសត្វក្រៀល

ចែករំលែក៖

សត្វក្រៀលជាសត្វស្លាបមួយប្រភេទ សម្បុរ​ប្រផេះ​ចំពុះ​វែង, ក​វែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមាន​សម្រែកឮខ្លាំង ។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ ស.ម ចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃរបោះដែលមានសំណើម។ នៅរដូវប្រាំងវារកស៊ីជាហ្វូងឯ រដូវវស្សាវាបន្តពូជតែឯកឯង។

នៅប្រទេសកម្ពុជាយើងក្រៀលមានវត្តមាននៅភាគខាងជើងបឹងទន្លេសាប ជាពិសេសខេត្តបន្ទាយមានជ័យ និងតាកែវ ហើយរដូវវស្សាវាបន្តពូជចាប់ពីខេត្តបាត់ដំបង ព្រះវិហារ ដល់ខេត្តមណ្ឌលគិរី
ដែលរដូវបន្តពូជនេះចាប់ផ្តើមពីខែមីនា ដល់ខែតុលា ហើយមានពងចំនួនពី១ ទៅ៣គ្រាប់ក្នុងក្រៀលញីមួយក្បាល។
កាលពី៣ឆ្នាំមុននៅតំបន់ការពារសត្វក្រៀលអន្លង់ព្រីងជាប់ព្រំដែនប្រទេសវៀតណាម ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពត ដោយសារអាកាសធាតុក្តៅខ្លាំងធ្វើឱ្យដើម​ផ្លុ​ង និង​មើម​ផ្លុ​ង​ដែល​ដុះ​នៅ​កន្លែង​សត្វ​ក្រៀល​ចុះ​មក​រក​ចំណី​ស៊ី​ត្រូវ​បាន​ងាប់ ហើយ​មាន​ក្លិនស្អុយ​ធ្វើ​ឲ្យសត្វក្រៀល និង​សត្វ​ស្លាប​មួយ​ចំនួន​បាន​បាត់បង់ លែង​ចុះ​មក​រក​ស៊ីចំណី​នៅ​តំបន់​មួយ​នេះ​រួមជាមួុយអ្នកប្រមាញ់ផងធ្វើឲ្យសត្វកម្រមួយនេះចង់ផុតពូជ។
ពេលជួបគ្នាម្តងៗហ្វូងសត្វក្រៀលតែងចឹកប្រឡែងគ្នាលេងដោយបញ្ចេញសំឡេងស្រែកឮខ្លាំងៗហាក់ដូចជាមានការឈឺចាប់នឹងរឿងអ្វីមូយ។
យ៉ាងណាពេលនេះគម្រោងUsaidព្រៃឡង់កំពុងរួមគ្នាការពារសត្វក្រៀលដែលកំពុងរងដោយជិតផុតពូជនៅព្រៃឡង់នោះហើយ។
ដោយសារសត្វក្រៀលស្រែកឮខ្លាំងនេះហើយទើបកវីនិពន្ធក្នុងទសវត្សឆ្នាំ៦០-៧០បានតាក់តែងបទចម្រៀងមួុយបទ យកសត្វក្រៀលមកប្រដូចនិងជីវិតស្នេហាយ៉ាងពីរោះលន្លង់លន្លោច គឺបទ សម្រែកសត្វក្រៀល…ដែលបកស្រាយដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ល្បីមកដល់សព្វថ្ងៃនេះ។ អត្ថន័យនៃបទនេះគឺចង់បង្ហាញពីចិត្តកាកីរបស់ស្រ្តីម្នាក់ដែលប្រែចិត្តសាវាក្បត់ចិត្តសង្សារទៅមានគូថ្មី។អ្នកកវីនិពន្ធបានប្រដូចសម្រែកសត្វក្រៀលក្នុងបទនេះថា សម្រែកសត្វក្រៀល វាដៀលជេរស្តី មនុស្សដូចកាកី ស្រីចិត្តសាវា…  ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print