​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ឈ្វេងយល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ៖​ លោក​ William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​ ២០១៦​នៅ​ទីស្ដីការក្រសួង​ដើម្បី​ឈ្វេង​ យល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ ។​

sses (4)

​លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​មាន​ ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​បានឃើញ​ពី​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ប្រទេស​កម្ពុជា​ ពិសេស​លើ​វិស័យ​ព័ត៌មាន​ក្នុង​ នោះ​មាន​វិទ្យុ​ ទូរទស្សន៍​ សារព័ត៌មាន​ ហើយ​ជាមួយ​គ្នា​នេះ​ការ​ប្រើប្រាស់​បណ្ដាញ​ ផ្សព្វផ្សាយ​សង្គម​ក៏​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​។​

​លោក​រដ្ឋមន្ដ្រី​បាន​ជម្រាប​លោក​ឯកអគ្គរដ្ឋទូត​ថា​ បច្ចុប្បន្ន​ច្បាប់​ស្ដី​ពី​សិទ្ធិ​ ទទួល​ព័ត៌មាន​មានការ​ចូលរួម​ធ្វើ​ពី​ តំណាង​ស្ថាប័ន​ជា​ច្រើន​រួម​ជាមួយ​សង្គម​ស៊ី​វិល​ សមាគម​សារព័ត៌មាន​ អង្គការ​ UNESCO​ ការិយាល័យ​អង្គការ​សិទ្ធិ​ មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ហើយ​ច្បាប់​នេះ​ក្រសួង​ព័ត៌មាន​ជា​អ្នក​ធ្វើ​ពង្រាង​។​ ក្រសួង​ព័ត៌មាន​ក៏​មាន​គេហទំព័រ​មួយ​ ដើម្បី​ជូនដំណឹង​អំពី​សេចក្ដីព្រាងច្បាប់​ នេះ​ដើម្បី​ឱ្យ​សាធារណជន​ទូទៅ​អាច​ចូលរួម​ជា​មតិយោបល់​សម្រាប់​ឱ្យ​ក្រុម​កា​ងារ​ យក​មក​ពិគ្រោះ​យោបល់​គ្នា​បន្ថែម​ទៀត​។​

​លោក​រដ្ឋមន្ដ្រី​និង​លោក​ឯកអគ្គ​រដ្ឋ​ ទូត​អា​មេ​រិ​ក​ក៏​បាន​លើក​ឡើង​ពី​ការ​លំបាក​ ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​ព្រោះ​បច្ចេក​ វិទ្យា​ព័ត៌មានវិទ្យា​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​មនុស្ស​ ម្នាក់ៗ​ក្លាយជា​តួឯក​ក្នុង​ព័ត៌មាន​ប៉ុន្ដែ​អ្វី​ ដែល​សំខាន់​នោះ​ថ្នាក់ដឹកនាំ​ដែល​មាន​ ភាព​ចាស់ទុំ​ខាង​ផ្នែក​នយោបាយ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​ចំពោះ​សភាពការណ៍​ ទាំងឡាយ​ដែល​បាន​កើតឡើង​តាម​រយៈ​ បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ​៕

sses (3)

sses (2)

...

ដោយ៖​ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print