​យុវជន​ម្នាក់​ទិញ​រំសេវ​ផាវ​គ្រាប់បែក​មក​ដុត​បោក​ត្រី​ក្នុង​ទឹកស្ទឹង​ផ្ទុះ​ត្រូវ​ដៃស្ដាំ​បែក​អស់​៣​ម្រាម​

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ យុវជន​ម្នាក់​រង​របួស​ ធ្ងន់​បែក​ដៃ​អស់​៣​ម្រាម​បន្ទាប់​ពី​បាន​នាំ​មិត្ដភក្ដិ​៣​នាក​ជិះ​ម៉ូតូ​ទៅ​ទិញ​រំសេវ​ផាវ​ ចំនួន​១២​គ្រាប់​ទៅ​បោះ​ក្នុង​ស្ទឹង​ដើម្បី​ ចាប់​ត្រី​តែ​ចៃដន្យ​ក៏​ផ្ទុះ​ត្រូវ​ដៃ​ខ្លួនឯង​តែ​ម្ដង​ ។​

ses (2)

​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ ផ្អើល​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ ជិត​ស្ទឹង​កំ​រៀង​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​ ខេត្ដ​ បាត់ដំបង​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ស្រេង​ ឌី​ណា​ ភេទ​ ប្រុស​ អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​ រស់នៅ​ភូមិ​ កំ​រៀង​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​ ខេត្ដ​បាត់​ ដំបង​។​ រីឯ​មិត្ដភក្ដិ​២​នាក់​ទៀត​គេ​មិន​ ប្រាប់​អត្ដសញ្ញាណ​ទេ​ ។​

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​យុវជន​ទាំង​៣​នាក់​ ខាងលើ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ ទិញ​រំសេវ​ផាវ​នៅ​ផ្សារ​ ។​ បន្ទាប់​មក​ពួក​ គេ​ក៏​ឌុ​ប​គ្នា​ទៅ​កាន់​មាត់​ស្ទឹង​ក្នុង​បំណង​ បោះ​ក្នុង​ទឹក​ដើម្បី​បំពុល​ហើយ​ចាប់​ត្រី​។​ គ្រា​ដែល​ទៅ​ដល់​មាត់​ស្ទឹង​ជន​រង​គ្រោះជា​ អ្នក​កាន់​ផាវ​ហើយ​មិត្ដភក្ដិ​ម្នាក់​ទៀត​ជា​អ្នក​កេះ​ដែកកេះ​ដុត​ ។​ លុះ​ពេល​ដុត​ ហើយ​យុវជន​រង​គ្រោះ​ក៏​កាន់​បោះ​ទៅ​ក្នុង​ស្ទឹង​តែ​ចៃដន្យ​ផាវ​ក៏​ផ្ទុះ​នៅ​ក្នុង​ដៃ​ជន​រង​ គ្រោះ​បណ្ដាល​ឱ្យ​បែក​អស់​ម្រាមដៃ​ចំនួន​៣​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ភ្លាមៗ​ ៕​

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print