​រថយន្ដ​ដឹក​ដី​ចូល​ក្រុង​ហុយ​សំពោង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​

ចែករំលែក៖

​ខេត្ដសៀមរាប៖​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ ក្រុង​សៀមរាប​បាន​រិះគន់​ចំៗ​ទៅ​លើ​សមត្ថ​ កិច្ច​នគរបាល​ចរាចរ​ថា​មិន​គួរ​ណា​បើក​ ដៃ​ឱ្យ​រថយន្ដ​តូច​ធំ​ដឹក​ដី​ចូល​មក​ក្នុង​ក្រុង​សៀមរាប​ដោយ​មិន​មានការ​គ្រប​ដី​ឱ្យ​ បាន​សមរម្យ​ទាល់តែ​សោះ​ព្រោះ​រថយន្ដ​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ហុយ​ដី​មក​លើ​លំនៅ​ឋាន​របស់​ពួក​គាត់​ស្ទើរ​រាល់ថ្ងៃ​ដែល​ធ្វើ​ ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព​ប្រជា​ ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​ មិនតែប៉ុណ្ណោះ​ រថយន្ដ​ទាំងនោះ​បើក​លឿនៗ​ណាស់​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ដល់​សុវត្ថិ​ ភាព​កូនៗ​របស់​ពួក​គាត់​ដែល​ទៅ​សាលារៀន​និង​ ចេញពី​សាលារៀន​មក​ផ្ទះ​វិញ​។​

sses

​លោក​មីង​ យឿ​ន​ ដែល​មាន​លំនៅ​ ឋាន​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦​បាន​ប្រាប់​ អ្នក​សារព័ត៌មាន​ថា​សព្វ​ថ្ងៃនេះ​ពួក​គាត់​មានការ​ធុញថប់​យ៉ាង​ខ្លាំង​ដោយសារ​តែ​រថយន្ដ​ដឹក​ដី​តូច​ធំ​បើក​ចូល​ក្រុង​ដោយ​មិន​មានការ​គ្រប​ស្បៃ​ឬ​គ្រប​កៅស៊ូ​តង់​ អ្វី​នៅ​លើ​រថយន្ដ​ដឹក​ដី​នោះ​ទ្បើ​យ​បណ្ដាល​ឱ្យ​ហុយ​មក​លើ​លំនៅ​ឋាន​របស់​ពួក​គាត់​ហើយ​ពិសេស​ទៅ​ទៀត​នោះ​គឺ​ហុយ​ប៉ះ​ ពាល់​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ នោះ​តែ​ម្ដង​។​ ករណី​នេះ​លោក​បាន​ចោទ​ ជា​សំណួរ​ថា​នេះ​ហើយ​ឬ​ទីក្រុង​ទេសចរណ៍​ ដែល​ទទួល​បាន​ផ្ការំដួល​៣​ទង​ជាទី​ក្រុង​ ស្អាត​ ?

​ចំណែក​លោកពូ​ លី​ រស់នៅ​សង្កាត់​ ជ្រាវ​បាន​ប្រាប់​ថា​ នៅ​ខាង​គាត់​ក៏​មិន​ខុស​ ពី​ក្នុង​ក្រុង​សៀមរាប​នោះ​ដែរ​រថយន្ដ​ដឹក​ដី​តូច​ធំ​បើក​ប្រដេញ​គ្នា​ហុយ​សំពោង​មិន​ ដែល​ឃើញ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ណា​អើពើ​នោះ​ឡើយ​ពីព្រោះ​រថយន្ដ​ទាំងនោះ​បើក​លឿនៗ​ព្រមទាំង​យក​អ្វី​ គ្រប​នោះ​ទេ​។​ ដូច្នេះ​លោក​សុំ​ឱ្យ​អាជ្ញាធរ​ ជួយ​មើល​រថយន្ដ​ដឹក​ដី​ទាំង​អស់នោះ​ផង​ពីព្រោះ​វា​ខ្លាំង​ណាស់​។​

​លោក​វរសេនីយ៍ទោ​ ជឹ​ម​ សុវណ្ណ​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ខេត្ដសៀមរាប​កាសែត​នគរវត្ដ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​រិះគន់​នេះ​បាន​ ទេ​ដោយសារ​ លោក​មិន​លើក​ទូរស័ព្ទ​។​

​លោក​ សូ​បា្ល​ តុង​ អភិបាលក្រុង​ សៀមរាប​បាន​ប្រាប់​អ្នក​ព័ត៌មាន​យើង​នៅ​ ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ ថា​ ចំពោះ​បញ្ហា​ដែល​រថយន្ដ​តូច​ធំ​ដឹក​ដី​ ចូល​ក្រុង​លោក​ទទួលស្គាល់​ថា​មាន​មែនហើយ​លោក​នឹង​មាន​វិធានការ​កោះ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ដើម្បី​បន្ដ​ពង្រឹង​សណ្ដាប់ធ្នាប់​និង​បរិស្ថាន​នៅ​ក្នុង​ក្រុង​ សៀមរាប​ឱ្យ​រថយន្ដ​ដឹក​ដី​ទាំងនោះ​គ្រប​ ស្បៃ​ឬ​កៅស៊ូ​តង់​តែ​ក្រោយ​ពី​ប្រជុំ​រួច​បើ​មិន​ធ្វើ​តាម​ការ​ណែនាំ​ទេ​នឹង​ចាត់វិធានការ​តាម​ច្បាប់​ ៕​

sses (5)

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print