ហ្វីលីពីនមិនបើកទ្វារសាលារៀនឡើយរហូតដល់ មានថ្នាំព្យាបាលកូវីដ​១៩

ចែករំលែក៖

នៅរសៀលថ្ងៃទី​៨ ខែមិថុនា មន្ត្រីហ្វីលីពីន​បានប្រកាសថា សិស្សរាប់លាននាក់នៅក្នុងប្រទេសនេះ​ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយទេ​រហូតដល់មានវ៉ាក់សាំង ការពារ និងថ្នាំព្យាបាលកូវីដ​១៩ ។ សកម្មភាពខាងលើក្នុងគោលដៅទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយទេ។
នៅក្នុងសេចក្តីប្រកាស ក្រួសង អបរំហ្វីលីពីន លោកLeonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើង នឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ពន្យាពេលឲ្យសិស្សចូលរៀនវិញរហូតដល់ មានថ្នាំព្យាបាលកូវីដ​១៩ »។
គិតមកទល់ពេលនេះ ហ្វីលីពីនមានករណីឆ្លងកូវីដ​១៩​កើនឡើងដល់ទៅ ២២.៤៧៤នាក់ និងស្លាប់​១០១១នាក់​។ ​ជាមួយគ្នានេះ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ហ្វីលីពីន​មានករណីឆ្លងថ្មី​៥៧៩ នាក់ ។
ពេលថ្មីៗនេះប្រធានាធិបតីហ្វីលីពីន​លោកRodrigo Duterte បានលើកឡើងថា លោមិនចង់ឲ្យសិស្សចូលរៀនវិញក្នុងពេលមិនទាន់មានវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩​នោះឡើយ ដោយអាចប្រឈមនិងគ្រោះថ្នាក់ខ្ពស់។ លោកបន្តទៀតថា ការចូលរួមអាចប្រឈមហានិភ័យនៃការឆ្លងខ្ពស់​ ដោយសិស្ស អង្គុយក្បែរគ្នា​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print