នៅរសៀលថ្ងៃទី៨ ខែមិថុនា មន្ត្រីហ្វីលីពីនបានប្រកាសថា សិស្សរាប់លាននាក់នៅក្នុងប្រទេសនេះ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយទេរហូតដល់មានវ៉ាក់សាំង ការពារ និងថ្នាំព្យាបាលកូវីដ១៩ ។ សកម្មភាពខាងលើក្នុងគោលដៅទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយទេ។
នៅក្នុងសេចក្តីប្រកាស ក្រួសង អបរំហ្វីលីពីន លោកLeonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើង នឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ពន្យាពេលឲ្យសិស្សចូលរៀនវិញរហូតដល់ មានថ្នាំព្យាបាលកូវីដ១៩ »។
គិតមកទល់ពេលនេះ ហ្វីលីពីនមានករណីឆ្លងកូវីដ១៩កើនឡើងដល់ទៅ ២២.៤៧៤នាក់ និងស្លាប់១០១១នាក់។ ជាមួយគ្នានេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ហ្វីលីពីនមានករណីឆ្លងថ្មី៥៧៩ នាក់ ។
ពេលថ្មីៗនេះប្រធានាធិបតីហ្វីលីពីនលោកRodrigo Duterte បានលើកឡើងថា លោមិនចង់ឲ្យសិស្សចូលរៀនវិញក្នុងពេលមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ១៩នោះឡើយ ដោយអាចប្រឈមនិងគ្រោះថ្នាក់ខ្ពស់។ លោកបន្តទៀតថា ការចូលរួមអាចប្រឈមហានិភ័យនៃការឆ្លងខ្ពស់ ដោយសិស្ស អង្គុយក្បែរគ្នា៕
ហ្វីលីពីនមិនបើកទ្វារសាលារៀនឡើយរហូតដល់ មានថ្នាំព្យាបាលកូវីដ១៩
...