កម្ពុជាកំពុងទទួលខ្យល់​មូសុងនិរតីកម្រិតបង្គួរ ថែមទាំងនឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូង​ ប្រទេសឡាវទៀតផង

ចែករំលែក៖

ភ្នំពេញ​ ៖​ យោង​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​ក្រសួងធនធានទឹក​និង​ឧតុនិយម​នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ឱ្យ​ដឹង​ថា​ ដោយសារតែ​កម្ពុជាកំពុងទទួលខ្យល់​មូសុងនិរតីកម្រិតបង្គួរ ។ តែដល់ថ្ងៃទី ១២-១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ ធ្វើឲ្យ​ប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ​ នៅតាមបណ្តាខេត្តតំបន់ចំនួនបី​ ។

តាមរយៈព្យាករណ៍ខាងលេីនេះ​ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមបានរក​ ឃេីញថា​ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C​ សីតុណ្ហភាពអតិបរមា មាន​ពី ៣៥-៣៧°c ។​ នឹងអាចមានភ្លៀងធ្លាក់​រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី ១២-១៦ ខែមិថុនា ភ្លៀងអាចនឹងបន្តធ្លាក់​ពីមធ្យមទៅច្រើន ;​ បណ្ដាខេត្តនៅតំបន់ជួរ​ភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C​ សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។​ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ រីឯ​បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មាន​ពី ២៥-២៧°c​ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°c ។​ នឹងអាចមានភ្លៀងតិចទៅបង្គួរ ក្នុងនោះ មានផ្នែកខ្លះ នឹង​អាចមានភ្លៀងធ្លាក់ច្រើន ។

ក្រុមអ្នក​ព្យាករណ៍ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​នៅតែក្រេីនរំលឹកដល់សាធារ​ណជន​ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ​ រន្ទះ និងខ្យល់កន្ត្រាក់ ដែល​នឹងអាចកើតមានជាយថាហេតុ ៕

ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print