ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ឱ្យដឹងថា ដោយសារតែកម្ពុជាកំពុងទទួលខ្យល់មូសុងនិរតីកម្រិតបង្គួរ ។ តែដល់ថ្ងៃទី ១២-១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ ធ្វើឲ្យប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ នៅតាមបណ្តាខេត្តតំបន់ចំនួនបី ។
តាមរយៈព្យាករណ៍ខាងលេីនេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមបានរក ឃេីញថា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°c ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី ១២-១៦ ខែមិថុនា ភ្លៀងអាចនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន ; បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ រីឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°c ។ នឹងអាចមានភ្លៀងតិចទៅបង្គួរ ក្នុងនោះ មានផ្នែកខ្លះ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។
ក្រុមអ្នកព្យាករណ៍ក្រសួងធនធានទឹកនិងឧតុនិយមនៅតែក្រេីនរំលឹកដល់សាធារណជន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕
ដោយ ៖ សុខខេមរា