ពស់វែកក្របីទម្ងន់ជាង១០គីឡូ ក្រចឹកព្រានព្រៃម្នាក់ ស្លាប់លើភ្នំត្បែងមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ជីវិតមនុស្សពិតជាមិនទៀងទាត់មែន ខ្លះស្លាប់ដោយជំងឺ ខ្លះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងខ្លះទៀតស្លាប់ដោយរន្ទះបាញ់។ល។ ចំណែកព្រានព្រៃម្នាក់នេះ បែរជាស្លាប់ដោយពស់វែកក្របី ប្រវែងជាងបីម៉ែត្រ ទម្ងន់ជាង១០គីឡូចឹក ខណៈដែលគាត់បានឡើងទៅលើភ្នំត្បែងមានជ័យ ដើម្បីប្រមាញ់សត្វព្រៃ ។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ មានឧបទ្ទវហេតុមួយកើតឡើងនៅលើខ្នងភ្នំត្បែងមានជ័យ ត្រង់ចំណុចភូមិសំឡាញ ឃុំភ្នំត្បែងមួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានពស់វែកក្របី មួយក្បាលដ៏ធំ មានទម្ងន់រហូតដល់ទៅជាង ១០គីឡូ ប្រវែង ៣ម៉ែត្រកន្លះ បានចឹកបុរសខាងលើដែលជាព្រានព្រៃកំពុងដើរប្រមាញ់សត្វបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុដោយគ្មានអ្នកណាជួយទាន់ឡើយ។

ក្រោយកើតហេតុអ្នកប្រមាញ់សត្វដែលទៅជាមួយជនរងគ្រោះ នាំគ្នាដេញសម្លាប់ពស់វែកក្របីមួយក្បាលនេះទាល់តែបានរួច កាត់ផ្តាច់ក្បាលយកមកភូមិ និងនាំគ្នាសែងសាកសពជនរងគ្រោះវិលត្រឡប់មកផ្ទះធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត៕ ដោយ៖ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print