ទីភ្នាក់ងារ DARPA របស់អាមេរិកចំណាយលុយរាប់លាន ដើម្បីស្រាវជ្រាវវីរុសកូរ៉ូណា ជាមួយចិន តែគ្មានកាសែតជាភាសា អង់គ្លេសណាមួយសរសេរទេ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមចេញផ្សាយរបស់វេបសាយ SpitfireList កាលពីថ្មីៗនេះថា លោក Whitney Webb ជាអ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវបានផ្តល់ការយល់ដឹងដ៏ចម្រូងចម្រាស អំពីការស្រាវជ្រាវមួយចំនួនរបស់មន្ទីរបញ្ចកោណ ដែលគេចាត់ទុកជាព័ត៌មានលាក់ការណ៍សម្ងាត់

ការស្រាវជ្រាវអំពីវីរុសកូរ៉ូណានេះ គឺកើតចេញពីសត្វប្រចៀវទីភ្នាក់ងារគម្រោងស្រាវជ្រាវជាន់ខ្ពស់ការពារជាតិ នៃមន្ទីរបញ្ចកោណ(DARPA) បានចាប់ផ្តើមចំណាយប្រាក់រាប់លានដុល្លារ ទៅលើការស្រាវជ្រាវបែបនេះក្នុងឆ្នាំ២០១៨ ហើយការសិក្សាមួយចំនួនដែលផ្តល់មូលនិធិដោយមន្ទីរបញ្ចកោណត្រូវបានធ្វើឡើងនៅឯមន្ទីរពិសោធន៍អាវុធជីវសាស្ត្ររបស់យោធាអាមេរិក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន ហើយជាលទ្ធផលបានរកឃើញដានវីរុសកូរ៉ូណាថ្មី រាប់សិបប្រភេទគិតត្រឹមខែមេសាឆ្នាំមុន។

លើសពីនេះទៀត ទំនាក់ទំនងរបស់មន្ទីរពិសោធន៍ជីវសាស្ត្រដ៏សំខាន់របស់មន្ទីរបញ្ចកោណជាមួយនឹងវិទ្យាស្ថានរោគវិទ្យានៅទីក្រុងវូហានប្រទេសចិន កន្លែងដែលជំងឺឆ្លងកូវីដ១៩បានចាប់ផ្តើមផ្ទុះឡើងនោះ មិនត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេសនោះទេរហូតមកទល់ពេលនេះ។

ឧទាហរណ៍ជាក់ស្តែង DARPA បានចំណាយ ១០ លានដុល្លារសម្រាប់គម្រោងមួយក្នុងឆ្នាំ២០១៨ ដើម្បីដោះស្រាយមូលហេតុស្មុគស្មាញនៃវីរុសបង្កពីប្រចៀវ ដែលថ្មីៗនេះបានហក់មកលើមនុស្ស ដោយបង្កការបារម្ភក្នុងចំណោមមន្រ្តីអង្គការសុខភាពពិភពលោក

គម្រោងស្រាវជ្រាវមួយទៀតដែលគាំទ្រដោយទាំង DARPA និង NIH (វិទ្យាស្ថានជាតិសុខភាព) គេឃើញអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋខូឡូរ៉ាដូ ពិនិត្យមើលវីរុសកូរ៉ូណា ដែលបង្កឱ្យមានជំងឺរោគសញ្ញាផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS) ចំពោះសត្វប្រចៀវ និងសត្វអូដ្ឋដើម្បីស្វែងយល់ពីតួនាទីរបស់សត្វទាំងពីរនេះក្នុងការចម្លងជំងឺមកមនុស្ស។ ឧទាហរណ៍ជាក់ស្តែង ការសិក្សាមួយដែលបានធ្វើឡើងនៅភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ ២០១៨ ជាលទ្ធផលបានរកឃើញវីរុសកូរ៉ូណាថ្មីពីប្រចៀវដល់ទៅ ៨៩ ប្រភេទ ដែលប្រើភ្នាក់ងារទទួលដូចគ្នានឹងមេរោគកូរ៉ូណា ដែលគេស្គាល់ថា ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS)

សូមជម្រាបថា ការសិក្សានោះត្រូវបានផ្តល់ថវិការួមគ្នាដោយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជារបស់រដ្ឋាភិបាលចិន អង្គការ USAID ដែលគេចាត់ទុកជាយូរមកហើយថា ជាស្ថាប័នជួរមុខសម្រាប់ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និង វិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក ដែលសហការជាមួយCIA និងមន្ទីរបញ្ចកោណស្តីពីការស្រាវជ្រាវជំងឺឆ្លង និងអាវុធជីវសាស្ត្រ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print