អ្នកចាត់ការក្លិប Stoke City ធ្វើតេស្តវិជ្ជមានជំងឺ Covid-19

ចែករំលែក៖

អ្នកចាត់ការក្លឹប Stoke City លោក Michael O’Neill បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ Covid-19 បន្ទាប់ពីការធ្វើតេស្តចុងក្រោយកាលពីថ្ងៃចន្ទកន្លងទៅ ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃពុធនេះ ។

ការប្រកួតសាកល្បងដែលបានគ្រោងទុករវាងក្រុម Stoke និង Manchester United ត្រូវបានលុបចោលដោយមានការជូនដំណឹងខ្លីកាលពីថ្ងៃអង្គារនៅពេលដែលស្ថានភាពបានលេចឡើងពីករណីឆ្លងលើអ្នកចាត់ការទូទៅក្លិបខាងលើ ។

កីឡាករក្លិប Stoke ទាំងអស់បានមកដល់មូលដ្ឋានហ្វឹកហាត់របស់ Carrington របស់ United ហើយក៏បានដាក់ឲ្យស្ថិតនៅក្នុងអគារសិក្សាមួយនៅដាច់ដោយឡែកពីគ្នា ។

លោក O’Neill អាយុ៥០ឆ្នាំបានធ្វើតេស្តអវិជ្ជមាននៅក្នុងការធ្វើតេស្ត៥លើកមុន។ លោកនិយាយថា អតីតថៅកែអៀរឡង់ខាងជើងឥឡូវនេះបានធ្វើតាមការណែនាំដោយឲ្យសមាជិកក្លិបទាំងមូលនៅដាច់ដោយឡែកពីគេ។ ក្លិបក៏បានបញ្ជាក់នៅថ្ងៃអង្គារនេះដែរថា លោក O’Neill មានទំនាក់ទំនងជាក់ស្តែងជាមួយបុគ្គលិក គ្រូបង្វឹក និងកីឡាកររបស់គាត់។ ដូច្នេះសមាជិកក្រុមទាំងអស់នឹងត្រូវទៅធ្វើតេស្តម្តងទៀតរកមេរោគនេះ។

ជំនួយការអ្នកចាត់ការទូទៅលោក Billy McKinlay នឹងទទួលបន្ទុកការហ្វឹកហាត់នៅពេលដែលក្លិបត្រៀមសំរាប់ការប្រកួតរបស់ពួកគេដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែមិថុនា ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print