រថយន្តក្រុង ក្រុមហ៊ុនអូរខុង ដឹកអ្នកដំណើរ បើកធ្លាក់ចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស ២នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន ២២នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ អាចតៃឡានងងុយដេក បើកធ្លាក់ចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស ២នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន ២២នាក់ ទាំងព្រលឹម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូ(៩៦~៩៧) ត្រង់ ចំណុចស្ពានអូរតាមែង ស្ថិតនៅភូមិអូរតាមែង -ឃុំ- ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ព័ត៌មានបឋមបានឱ្យដឹងថា៖ ដោយរថយន្តក្រុង ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង ដល់ចំណុចកើតហេតុ បើកធ្លាក់ពីលើផ្លូវចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស ២ នាក់ និងរងរបួសធ្ងន់ស្រាល សរុបចំនួន ២២ នាក់ សង្ស័យតៃកុងងងុយដេកមួយភាំង៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print