ជនសង្ស័យ២នាក់យកកាំភ្លើងបាញ់ប្រហារយុវជនម្នាក់៥គ្រាប់របួសធ្ងន់រួចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានជនសង្ស័យ២នាក់យកកាំភ្លើងខ្លីបាញ់ប្រហារចំនួន៥គ្រាប់បណ្ដាលឲ្យរបួសធ្ងន់​។បន្ទាប់ពីបាញ់ប្រហារួចហើយ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ករណីប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧ៈ០០នាទី​ នៅចំណុចផ្ទះឈ្មោះ ហឿន ឈុន​ ស្ថិតភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ហឿន ឈុន ភេទប្រុស​ អាយុ២០ឆ្នាំ​ ជនជាតិខ្មែរ
មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង​ ខេត្តកណ្តាល​(រងរបួសចំខ្នងចំនួន៤កន្លែងនិងជេីងចំនួន១កន្លែង)។ ចំណែកជនសង្ស័យមានគ្នា២នាក់​ ទី១-ឈ្មោះរី ហៀង ហៅ(ត្រងោល) ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង​ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​ (គេចខ្លួន) និងទី២-ឈ្មោះ​ ស្រ៊ន ជិៈភេទប្រុស អាយុ១៨ឆ្នាំ​ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល(គេចខ្លួន)។ ដោយឡែកវត្ថុតាងដកហូតបាននមាន សំបកគ្រាប់កាំភ្លើងចំនួន២គ្រាប់, ក្បាលគ្រាប់ចំនួន១គ្រាប់,​ស្រោមដាវពណ៌ខ្មៅចំនួន១។
ប្រភពដដែលបន្តថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះឈ្មោះ​ ហឿនឈុន បានទៅទិញបារីនៅផ្ទះឈ្មោះ​ ឈួន អុីម ភេទស្រី អាយុ៤៣ឆ្នាំ ស្រាប់តែពេលនោះជនសង្ស័យឈ្មោះស្រ៊ន ជិៈបានវាយជនរងគ្រោះបីទៅបួនដៃ​ ហេីយរត់ទៅរោងគោរបស់ឪពុកនៅជិតនោះ​ ចំណែកជនរងគ្រោះក៏បានដេីរមកផ្ទះរបស់ខ្លួនវិញដែរ។ លុះបានមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យឈ្មោះស្រ៊ន ជិៈ បានទូរសព្ទ័ហៅជនសង្ស័យម្នាក់ទៀតឈ្មោះរី ហៀង​ ឲ្យមករោងគោឪពុករបស់ខ្លួន​ ហើយក៏បានជិះម៉ូតូឌុបគ្នាមកឈប់ពីមុខផ្ទះជនរងគ្រោះ​ រួចជនសង្ស័យឈ្មោះ​ ស្រ៊ន​ ជិៈ បានចុះពីលេីម៉ូតូដោយកាន់ដាវមួយដេីម ចំណែកឈ្មោះ​ រី​ ហៀង​ បានកាន់កាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាកចុះពីលេីម៉ូតូដេីរចូលទៅផ្ទះឈ្មោះ​ ហឿន ឈុន រួចបានបាញ់ប្រហារទៅលេីជនរងគ្រោះឈ្មោះហឿន ឈុនចំនួន៥គ្រាប់​ ចំខ្នងខាងក្រោយចំនួន៤គ្រាប់និងចំជេីងខាងស្តាំចំនួន១គ្រាប់។ បន្ទាប់ពីធ្វើសកម្មភាពរួច​ ជនសង្ស័យទាំងពីរនាក់បានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ទៅ។ ចំណែកជនរងគ្រោះឈ្មោះហឿនឈុនត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
បន្ទាប់ពីមានករណីនេះកើតឡើង សមត្ថកិច្ចស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ចុះទៅពិនិត្យកន្លែងកើតហេតុ រួចកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យទាំង២នាក់ចាប់យកមកចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ករណីខាងលេីនេះកេីតចេញពីរឿងគំនុំ៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print