ការប្រកួតប្រដាក់ក្នុងទ្រុង ឬ UFC Fight នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម គឺនៅលើកោះ Abu Dhabi’s Yas នៅខែក្រោយដោយមានកម្មវិធីប្រកួតចំនួន៣គូនៅរាត្រីបើកឆាក។
ក្រុមអ្នកប្រយុទ្ធនឹងស្នាក់នៅនិងហ្វឹកហាត់នៅលើកោះនេះមុនពេលការប្រកួតចាប់ផ្តើមឡើងនៅសង្វៀនជិតឆ្នេរខ្សាច់ ខណៈដែល UFC Fight នៅតែបន្តទោះបីមានការបិទព្រំដែន និងវិបត្តិកូរ៉ូណាក៏ដោយ ។
ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលកម្មវីធីប្រកួត UFC 251 នៅថ្ងៃទី១១ ខែកក្កដាដែលមានកីឡាករការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ Kamaru Usman ប្រកួតជាមួយកីឡាករ Gilbert Burns ។ កម្មវិធីប្រកួតនឹងប្រព្រឹត្តិទៅ៣យប់គឺនៅ
ថ្ងៃទី១៥ ទី១៨ និងទី២៥ ខែកក្កដា។
ប្រធាន UFC លោក Dana White បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់នឹងចាកចេញឡើយ អ្វីគ្រប់យ៉ាងនឹងកើតឡើងនៅលើកោះនេះ”។
ដោយសារវិបត្ដិជំងឺកូវីដ១៩ អាជ្ញាធរនឹងបង្កើតតំបន់សុវត្ថិភាពរួមមានសណ្ឋាគារ កន្លែងបណ្តុះបណ្តាលនិ ងភោជនីយដ្ឋានដែលនឹងបើកសម្រាប់តែអ្នកប្រយុទ្ធ គ្រូបង្វឹក បុគ្គលិក UFC និងបុគ្គលិកព្រឹត្តិការណ៍ផ្សេងៗប៉ុណ្ណោះ។
UFC ក៏នឹងមានការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាលរបស់កីឡាករ Alexander Volkanovski’s ជាមួយកីឡាករ Max Holloway និង Petr Yan ប្រកួតជាមួយ Jose Aldo ។
កាតនេះក៏កីឡាករ Rose Namajunas ប្រកួតជាមួយកីឡាករ Jessica Andrade និង Paige VanZant ប៉ះជាមួយ Amanda Ribas ផងដែរ ៕
ដោយ៖ ភិរក្ស