អាជ្ញាធរម៉ាឡេស៊ី នឹងបើកជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួនឡើងវិញ នៅក្នុងខែកក្កដាខាងមុខនេះ

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលប្រទេសផ្សេងៗ ចាប់ផ្តើមដកការរឹតបន្តឹងព្រំដែន ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ( MAB ) ប្រកាសថានឹងបើកជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួនឡើងវិញ នៅក្នុងខែកក្កដាខាងមុខនេះ ។ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងបើកជើងហោះហើរអន្តរជាតិទាំងអស់របស់ខ្លួនឡើងវិញ នៅក្នុងខែតុលា ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៍មានAKP បានចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន MAB លោក Izham Ismail បាននិយាយថា ការបើកជើងហោះហើរអន្តរជាតិឡើងវិញដោយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញនឹងអនុញ្ញាតឱ្យក្រុមគ្រួសារបានជួបជុំជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន បន្ទាប់ពីបែកគ្នាដោយសារតែការរឹតត្បិតនៃការធ្វើដំណើរនៅក្នុងតំបន់ជាច្រើននៃពិភពលោក ។

លោកបាននិយាយថា ទោះជាយ៉ាងណា អ្នកដំណើរត្រូវបានរំលឹកឱ្យពិនិត្យមើលទៅលើតម្រូវការចូល និងចេញរបស់ប្រទេសនីមួយៗ មុនពេលពួកគេធ្វើដំណើរក្នុងអំឡុងពេលដែលការរឹតបន្តឹងនៃការធ្វើដំណើរនៅតែមាននៅក្នុងប្រទេសមួយចំនួន។

សូមជម្រាបថា ជើងហោះហើរអន្តរជាតិរវាងទីក្រុងគូឡាឡាំពួរ និងបង់ក្លាដែស នេប៉ាល់ អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌូណេស៊ី ថៃ កម្ពុជា ឥណ្ឌា ចិន សិង្ហបុរី និងហ្វីលីពីន នឹងចាប់ផ្តើមវិញនៅខែកក្កដានេះ ។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍នេះ បានបង្កើនភាពញឹកញាប់ នៃជើងហោះហើរក្នុងស្រុករបស់ខ្លួនចាប់ពីខែមិថុនានេះផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print