COVID-19 នឹងធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤៩​លាន​នាក់ ​បន្ថែមទៀត​ធ្លាក់ខ្លួន​ក្រីក្រ​ខ្លាំង​នៅក្នុង​ឆ្នាំ​២០២០

ចែករំលែក៖

អន្តរជាតិ៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់នៅថ្ងៃទី ខែមិថុនា ថា ពិភពលោកគួរចាត់វិធានការជាបន្ទាន់ ខណៈដែល COVID-19 កំពុងអុកឡុកពិភពលោក និងបំផ្លាញសង្វាក់ផលិតកម្មស្បៀងអាហារនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្វើពិភពលោក កំពុងប្រឈមនឹងបញ្ហាអាសន្នខ្វះស្បៀងអាហារសកល នៅពេលខាងមុខ លោកប្រមុខ​UN បានបន្តថា COVID-19 នឹងធ្វើឲ្យមនុស្សចំនួន ៤៩លាននាក់បន្ថែមទៀតធ្លាក់ខ្លួនក្រីក្រខ្លាំងនៅក្នុងឆ្នាំ២០២០ ការណ៍នេះ វានឹងធ្វើឲ្យមានចំនួនប្រជាជន ដែលមានតម្រូវការអាហារកាន់តែកើនខ្ពស់ជាងមុខ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​

អង្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «​ប្រព័ន្ធស្បៀងអាហាររបស់យើង កំពុងតែធ្លាក់ចុះ ហើយ COVID-19 កំពុងតែធ្វើឲ្យរឿងទាំងនេះកាន់តែអាក្រក់ឡើយ​»​ ក្នុងន័យនេះ លោក ហ្គូតេរ៉េ បានពន្យល់ថា មនុស្សច្រើនជាង ៨២០លាននាក់ កំពុងតែអត់ឃ្លាន ជាពិសេសកុមារក្រោមអាយុ ឆ្នាំ ចំនួន១៤៤លាន កំពុងតែប្រឈមបញ្ហាខ្វះការលូតលាស់ ចំនួននេះ គឺស្មើរនឹងចំនួន ភាគ នៃកុមារនៅលើពិភពលោក

ទាក់ទិននឹងបញ្ហានេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ជំរុញឲ្យប្រទេសទាំងអស់ចាត់វិធានកាជាបន្ទាន់ បើមិនដូច្នោះទេបញ្ហាការខ្វះស្បៀងអាហារពិភពលោក នឹងមានរយៈពេលយូរ ហើយវានឹងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់យុវជន និងកុមារជាច្រើនលាននាក់

ដើម្បីទប់ស្កាត់ការខ្វះស្បៀងអាហារកាន់តែខ្លាំងនាពេលខាងមុខ លោក ហ្គូតេរ៉េ បានអំពាវនាវឲ្យមានការការពារដល់បុគ្គលិកក្នុងវិស័យអាហារ អ្នកដឹកជំនួយមនុស្សធម៌ និងគាំទ្រអ្នកផលិតស្បៀងអាហារ ដើម្បីជៀសវាងការបង្អាក់ផលិតកម្ម ក្រៅពីនេះ លោកប្រមុខ UN ក៏បានលើកឡើងពីលទ្ធភាពក្នុងការលុបបំបាត់ បញ្ហាអត់ឃ្លាន តាមរយៈការផ្តល់អាហារ ដែលមានសារធាតុចិញ្ចឹមច្រើន និងអនាម័យ

គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ពិភពលោក មានករណី COVID-19 សរុបចំនួនជាង ,លានករណី អ្នកស្លាប់មានចំនួនជាង ៤១ម៉ឺននាក់និងអ្នកជាសះស្បើយមានចំនួន ,លាននាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print