ខេត្តបន្ទាយមានជ័យ៖ មើលឃើញហួសចិត្ត នឹងលោះព្រលឹង ខណៈគ្រាប់មីនជាច្រើនគ្រាប់ត្រូវបានអ្នកភូមិរើស ប្រមូលយកមក ចងព្យួរលើដើមឈើ ធ្វើជាការលម្អផ្ទះ កម្សាន្តក្នុងអារម្មណ៍ ដែលពុំបានគិតដល់គ្រោះថ្នាក់ដល់អាយុជីវិត សូម្បីបន្តិចនោះ។
លោក ហេង រតនា អគ្គនាយកសុីម៉ាក់ ក៏បានសម្តែងការហួសចិត្តដោយលោកសំណេរលើ Facebook ផ្លូវការថា៖ គ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង!
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ថា៖សុីម៉ាក់បានសម្តែងការហួសចិត្តបន្ទាប់ពីទទួលដំណឹងថា៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! ។
គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ! ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហេីយអាចប្រកបមុខរបរដេីរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង….. មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង! ។
សូមបងប្អូនកុំយកគំរូតាម នេះជាគ្រោះថ្នាក់បំផុត មិនមែនយើងជីវិតអមតៈ យកឈ្នះលើគ្រាប់មីននេះបានឡើយ ប្រសិនមានករណីផ្ទុះកើតឡើង៕
ដោយ៖ សិលា