ពុទ្ធោ…ទៅជាអ្នកភូមិប្រមូលគ្រាប់មីន ជិត៣០គ្រាប់ មកចងព្យួរនៅលើ ដើមអំពិលមុខផ្ទះ លម្អកម្សានអារម្មណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មើលឃើញហួសចិត្ត នឹងលោះព្រលឹង ខណៈគ្រាប់មីនជាច្រើនគ្រាប់ត្រូវបានអ្នកភូមិរើស ប្រមូលយកមក ចងព្យួរលើដើមឈើ ធ្វើជាការលម្អផ្ទះ កម្សាន្តក្នុងអារម្មណ៍ ដែលពុំបានគិតដល់គ្រោះថ្នាក់ដល់អាយុជីវិត សូម្បីបន្តិចនោះ។

លោក ហេង រតនា អគ្គនាយកសុីម៉ាក់ ក៏បានសម្តែងការហួសចិត្តដោយលោកសំណេរលើ Facebook ផ្លូវការថា៖ គ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង!
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ថា៖សុីម៉ាក់បានសម្តែងការហួសចិត្តបន្ទាប់ពីទទួលដំណឹងថា៖ នៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅភូមិទំនប់ដាច់​ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! ។
គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់​ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ​! ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ​ ហេីយអាចប្រកបមុខរបរដេីរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ​ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង​ ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង…..​ មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង! ។
សូមបងប្អូនកុំយកគំរូតាម នេះជាគ្រោះថ្នាក់បំផុត មិនមែនយើងជីវិតអមតៈ យកឈ្នះលើគ្រាប់មីននេះបានឡើយ ប្រសិនមានករណីផ្ទុះកើតឡើង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print