រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី នឹង​បើក​សាលារៀន​ឡើងវិញ ប៉ុន្តែ​ត្រូវ​រៀបចំ​ឡើងជា​ដំណាក់កាល

ចែករំលែក៖

អន្តរជាតិ៖ លោក Mohd Radzi Jidin រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី បានបញ្ជាក់នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០ថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងបើកសាលារៀនឡើងវិញ ដែលត្រូវរៀបចំឡើងជាដំណាក់កាល ខណៈ COVID-19 ក្នុងប្រទេសម៉ាឡេស៊ីមានភាពធូរស្រាល ក្រោយបញ្ជាបិទប្រទេសដ៏តឹងរ៉ឹងអស់ខែមក​ ​ ដោយការអនុវត្តនឹងចាប់ផ្ដើមនាថ្ងៃទី២៤ ខែមិថុនា សម្រាប់សិស្សដែលត្រៀមប្រលងបញ្ចប់សិក្សាពួកគេ

លោករដ្ឋមន្ត្រី Mohd Radzi Jidin គូសបញ្ជាក់នៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី១០ ខែមិថុនាថា ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី គឺសម្រាប់សិស្សសរុបជាង៥០ម៉ឺននាក់ ដែលមកពីសាលារៀនជាង២៥០០កន្លែង បើតាមលោក Mohd Radzi សិស្សទាំងនេះនឹងត្រូវប្រលងបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia

លោករដ្ឋមន្ត្រីអប់រំ សង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ក្រសួងដោយអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនេះ គឺធ្វើឡើងដោយផ្អែកលើការផ្ដល់យោបល់ពីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ី  ក៏ប៉ុន្តែ លោកអះអាងថា ម៉ោងសិក្សាពុំទាន់សម្រេចរួចរាល់នៅឡើយទេ ហើយសិស្សនឹងចូលអង្គុយរៀនក្នុងថ្នាក់ក្នុងទម្រង់ជាក្រុម ហើយមួយថ្នាក់ច្រើនបំផុតគឺមានសិស្ស២០នាក់

ម្យ៉ាងវិញទៀត លោករដ្ឋមន្ត្រី Mohd Radzi ក៏បានលើកឡើងពីសារសំខាន់នៃការគោរពវិធានសុខាភិបាលដើម្បីចៀសវាងការផ្ទុះរាលដាលជាថ្មីនៃករណីឆ្លង COVID-19 ត្រង់នេះ លោកនិយាយដូច្នេះថា«​យើងសង្ឃឹមថា អាណាព្យាបាល និងឪពុកម្ដាយ នឹងធានាកូនៗពួកគេមានសុខភាពល្អ មុននឹងបញ្ចូលពួកគេមកកាន់ថ្នាក់រៀន​»​ លោក បន្តថា គ្រូៗនឹងត្រូវត្រួតពិនិត្យរាល់សិស្សទាំងអស់ដែលចូលក្នុងបរិវេណថ្នាក់រៀន ហើយសិស្សដែលមានម្ពៅលើស៣៧,អង្សា មានរោគសញ្ញាផ្ដាសាយ នឹងត្រូវបញ្ជូនទៅផ្ទះវិញភ្លាមៗ

សម្រាប់សិស្សកម្រិតអប់រំដទៃទៀត កាលបរិច្ឆេទបើកសាលារៀនជាថ្មី ពុំទាន់ត្រូវកំណត់នៅឡើយទេ រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី បញ្ជាក់បែបនេះ ដោយបន្ថែមថា ការប្រកាស នឹងត្រូវធ្វើឡើងយ៉ាងហោចណាស់សប្តាហ៍មុនពេលកំណត់ឲ្យចូលអង្គុយក្នុងបន្ទប់រៀនវិញ ហើយខណៈនេះ សិស្សនឹងបន្តសិក្សាតាមអនឡាញដដែល

សិស្សម៉ាឡេស៊ី ខកខានចូលអង្គុយក្នុងថ្នាក់រៀនបាន ចាប់តាំងពីរដ្ឋាភិបាលដាក់ចេញបញ្ជាបិទប្រទស កាលពីថ្ងៃទី១៨ ខែមីនា មក ក៏ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ផ្ដើមបន្ធូរបន្ថយការរឹតត្បិត COVID-19 ចាប់ពីថ្ងៃទី ១០ ខែមិថុនា ក្រោយរដ្ឋាភិបាលបានប្រកាសថា ការរាលដាលជំងឺនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន

គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ម៉ាឡេស៊ីរាយការណ៍ករណីឆ្លង​COVID-19​សរុប ៨៣៣៨ករណី ក្នុងនោះជាសះស្បើយ ៧០១៤នាក់ ខណៈអ្នកស្លាប់មាន ១១៧នាក់ កាលពីថ្ងៃទី១០ ខែមិថុនា ប្រទេសនេះបានរាយការណ៍ករណីឆ្លងថ្មី ហើយនេះជាថ្ងៃទីជាប់គ្នាហើយដែលមានតួលេខឆ្លងទាប៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print