កីឡាធំមួយក្រុមបានចាប់ផ្តើមធ្វើការជាមួយអ្នកជំនាញរបស់រដ្ឋាភិបាលអំពីរបៀបដែលអនុញ្ញាតឲ្យអ្នកគាំទ្រវិលត្រឡប់មកចូលរួមទស្សនាផ្ទាល់វិញ។ បញ្ហានេះមិនទាន់មានពេលវេលាណាមួយត្រូវបានកំណត់សម្រាប់ហ្វូងមនុស្សដែលត្រូវបានអនុញ្ញាតនៅខាងក្នុងកន្លែងប្រកួតនោះទេប៉ុន្តែអ្នកតំណាងបាល់ទាត់កីឡា Cricket, បាល់ឱប និងកីឡាប្រណាំងសេះគឺជាផ្នែកមួយនៃការពិភាក្សាខាងលើ។
ការប្រជុំពិភាក្សានេះនឹងគ្របដណ្តប់ទាំងកត្តាប្រតិបត្តិការ និងកត្តាវេជ្ជសាស្រ្តក្នុងការត្រឡប់មកវិញរបស់អ្នកគាំទ្រ។ ប៉ុន្តែវិស័យកីឡារហូតមកដល់ពេលនេះនៅតែបន្តលេង និងប្រកួតដោយបិទទ្វារ ។
លោក David Armstrong នាយកប្រតិបត្តិនៃសមាគមប្រណាំងរថយន្ត (RCA) មានសង្ឃឹមថា កីឡាមួយនេះនឹងក្លាយជាផ្នែកមួយនៃការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល។ លោកបានប្រាប់ BBC Sport ថា លោកសង្ឃឹមថាការប្រណាំងអាចធ្វើបាន។
លោកបានបន្ថែមថា “យើងមានមោទនភាពណាស់ដែលបានក្លាយជាមនុស្សដំបូងគេដែលបានប្រកួតបិទទ្វារ ហើយយើងចង់ក្លាយជាមនុស្សដំបូងគេដែលអនុញ្ញាតឲ្យហ្វូងមនុស្សគ្រប់រូបបានទស្សនាផ្ទាល់។ កីឡាមិនរំពឹងថាអ្នកគាំទ្រនឹងវិលត្រឡប់មកវិញឆាប់ៗនោះទេ ហើយក៏មិនមានពេលវេលាកំណត់ណាមួយត្រូវបានអភិវឌ្ឍដែរ៕
ដោយ៖ ធី រីណា