ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខបានដឹកនាំមន្រ្តីជំនាញ និងកម្លាំងចុះពិនិត្យ និងស្តារប្រព័ន្ធលូ អណ្តូងលូ ដែលមានការកកស្ទះ បង្កឲ្យជន់លិចក្នុងមូលដ្ឋាននៅពេលមានភ្លៀងធ្លាក់ និងដាក់ម៉ាស៊ីបូម កាយយកសំរាមចេញពីក្នុងលូផងដែ ដើម្បីកុំឱ្យមានការជន់លិចនៅពេលក្រោយទៀត។ កិច្ចការនេះអាជ្ញាធរខណ្ឌបានធ្វើនៅតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
យើងសង្កេតឃើញថាឲ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗគឺនៅតំបន់មួយចំនួនក្នុងខណ្ឌសែនសុខតែងតែរងនូវការជន់លិចផ្ទះប្រជាពលរដ្ឋនិងផ្លូវមួយចំនួនក្នុងខណ្ឌដូច្នេះអាជ្ញាធរសង្កាត់-ខណ្ឌតែងបានចុះត្រួតពិនិត្យនិងរកដំណោះស្រាយភ្លាមៗ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ខែមិថុនានេះលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនខុសនិងមន្ត្រីជំនាញបានចុះមកទីតាំងចំណុចខាងលើដែលកំពុងមានទឹកជន់លិចនិងដាក់ម៉ាស៊ីបូមដើម្បីជួយសម្រួលទឹកឱ្យហូរទាន់ពេលវេលា កុំឱ្យមានការកកស្ទះ ៕