កូរ៉េខាងជើង៖ ស្ថានភាពទំនាក់ទំនងរវាង កូរ៉េខាងជើង និងខាងត្បូង ងាកទៅរកភាពតានតឹងជាថ្មី ក្រោយកូរ៉េខាងជើង កាត់ផ្តាច់បណ្តាញទំនាក់ទំនងទាន់ហេតុការណ៍ រវាងប្រទេសទាំងពីរនៅតំបន់ព្រំដែន។
សារព័ត៌មានរ៉យទ័រនៅថ្ងៃ ទី១១ ខែមិថុនា បានផ្សាយថា កូរ៉េខាងជើង បានព្រមានដល់អាមេរិក ថា មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធទំនាក់ទំនងកូរ៉េខាងជើង។
រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាងបានបញ្ជាក់ថា ល្អបំផុត អាមេរិកគួតែរក្សាការស្ងៀមស្ងាត់ប្រសិនបើចង់ឲ្យដំណើរការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក ដំណើរការរលូតនោះ។ ការលើកឡើងខាងលើរបស់កូរ៉េខាងជើង កើតឡើងក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិកបង្ហាញ ការខកចិត្តយ៉ាងខ្លាំង ដែលកូរ៉េខាងជើង កាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានដកស្រង់សំដី លោកKwon Jong Gun មន្ត្រីការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា «អាមេរិក ឈប់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ ដោយផ្តោតទៅលើអ្វីដែលបានកើតឡើងនៅអាមេរិកវិញ។ បច្ចុប្បន្នអាមេរិក ស្ថិតនៅក្នុងតំណាក់កាលអាក្រក់បំផុត»។
មន្ត្រីកូរ៉េខាងជើង បានលើកឡើងថា អាមេរិក «គួតែបិទមាត់» ហើយផ្តោតការយកចិត្តទុក្ខដាក់ទៅលើការដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ
ទៅទៀត អាមេរិកគួតែត្រៀមលក្ខណៈ បោះឆ្នោត នាពេលខាងមុខឲ្យបានល្អ។
មកទល់ពេលនេះអាមេរិក មិនទាន់មានប្រតិកម្ម ចំពោះអ្វីដែលកូរ៉េខាងជើងបានលើកឡើងនោះឡើយ៕
ដោយ៖ ធី រីណា