លោក ម៉ក់ ពេជ្ជរិទ្ធ អំពាវនាវអោយប្រជាពលរដ្ឋឈប់យកសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណទៅបញ្ចាំ

ចែករំលែក៖

ខេត្តកណ្តាល៖ សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជាឯកសារគតិយុត្តដ៍សំខាន់ប្រចាំគ្រួសារនីមួយៗ ប៉ុន្តែមានគ្រួសារខ្លួនគាត់មិនបែរជាយកឯកសារទាំង២នេះទៅដាក់បញ្ចាំជាថ្នូរនិងទឹកប្រាក់បន្តិចបន្តួចដើម្បីដោះទាល់នៅក្នុងជីវភាពប្រចាំថ្ងៃ បញ្ហានេះបានកើតឡើង រួចមកហើយជារឿយៗនៅទូទាំងប្រទេស។

20160122_102321_resized

ផ្តើមចេញពីបញ្ហាយកសៀវភៅគ្រួសារ និងអត្តសញ្ញាទៅបញ្ចាំនេះដែរ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ លោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាអនុប្រធានទី១គណៈពង្រឹងមូលដ្ឋានស្រុកកៀនស្វាយ ជាប្រធាន គណៈពង្រឹងឃុំដីឥដ្ឋ បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ហើយបានធ្វើការសំណេះ សំណាលផ្តាំផ្ញើដូច្នេះ កន្លងមកលោក តែងតែ ទទួលបានពត៍មានថា មានប្រជាពលរដ្ឋមួយចំនួនបានយកសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណទៅបញ្ចាំ ហើយប្រាប់ថាបាត់ ក្រោយមកទៅពឹងពាក់លោកអោយ ជួយអន្តរាគមន៍ទៅសមត្ថកិច្ចដើម្បីធ្វើថ្មីឡើងវិញ ។ បញ្ហានេះលោកបានជួយអន្តរាគមន៍ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ចុងក្រោយទើបដឹងថាឯកសារទាំង២នេះយកទៅបញ្ចាំមិនមែនបាត់នោះទេ។

លោកប្រធានគណៈពង្រឹងឃុំបន្តថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំយកសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំអី ព្រោះឯកសារទាំង២ នេះមានសារៈសំខាន់ណាស់ទោះបីជាជួបនូវបញ្ហាលំបាកយ៉ាងណា គួរតែរកវិធីដោះស្រាយផ្សេង ឬមួយទំនាក់ទំនងជាមួយក្រុមការងារដែលចុះជួយមូលដ្ឋានរបស់បងប្អូន  ក្រុមការងារនិងដោះស្រាយជូនទៅតាមលទ្ធភាពជាក់ស្តែង ។ ដោយឡែកអ្នកដែលរក ស៊ីទទួលបញ្ចាំគួរតែបញ្ឈប់ការទទួលយកសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ឌផងដែរ  ហើយត្រូវពន្យល់ទៅម្ចាស់ឯកសារទាំង២នេះវិញ។

លោកប្រធានគណៈពង្រឹងឃុំបានបន្ត ទៀតថា បើបងប្អូនជួបនូវបញ្ហាអ្វីមួយត្រូវ ទំនាក់ទំនងជាមួយមេភូមិ-មេឃុំ ដើម្បីមានវិធានការដោះស្រាយ ។  ចំពោះមេភូមិ  មេឃុំត្រូវតាំងខ្លួនថាជាអ្នកបម្រើប្រជាពលរដ្ឋ ចុះសួរសុខទុក និងសំណេះសំណាលជាប្រចាំដើម្បីបង្កើននូវភាពជិតស្និត ។ អ្វីដែលត្រូវធ្វើបន្តនោះគឺសំណូមពររបស់ប្រជាពលរដ្ឋដែលស្នើដល់អាជ្ញាធរនិងក្រុមការងារអោយជួយដោះស្រាយ  ដូច្នេះយើងត្រូវរួមគ្នារកវិធីដោះស្រាយជូនគាត់អោយអស់លទ្ធភាព ។

ក្នុងពិធីសំណេះសំណាលនេះដែរលោកម៉ក់ ពេជ្ជរិទ្ធ បានផ្តល់ប្រជាពលររដ្ឋនូវកន្សែង ពោះគោ ខោចែវ នំបុ័ង ម្នាក់មួយៗ និងឧបត្ថម្ភសម្លៀកបំពាក់ដល់កម្លាំងប្រជាការពារ៥៥កំប្លេ ហើយបានសន្យាថានិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋតាមជុំហានៗ ៕

20160122_091846_3_resized

20160122_103458_resized

20160122_103633_resized

20160122_103815_resized

20160122_091856_resized

20160122_103741_resized

20160122_092033_resized

ដោយ៖ សណ្តោស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print