សាកសពយុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់កណ្តាកវាលស្រែសង្ស័យអំពើឃាតកម្ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ សាកសពបុរសម្នាក់បានដេកស្លាប់នៅកណ្តាលវាលស្រែ បង្កឲ្យប្រជាពលរដ្ឋផ្អើលឈូឆរ ដល់អ្នកភូមិនាំគ្នា មកឆោមរោមមើលសាកសព ខណៈពេលដែល ប្រជាពលរដ្ឋ បានប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិយាយទៀង ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយពីប្រជាពលរដ្ឋនាំគ្នាមកមើលសាកសព ត្រូវបានគេស្គាល់ឈ្មោះជនរងគ្រោះ ដែលបានស្លាប់ឈ្មោះ ស៊ុយ រី អាយុ១៦ឆ្នាំ បានដេកស្លាប់ក្នុងសភាពផ្កាប់មុខ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ ទៅប៉ុស្តិ៍រដ្ឋបាល ឃុំបាល្ល័ង្គ និងសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកបារាយណ៍ ដើម្បីឲ្យសមត្ថកិច្ចចុះមកពិនិត្យសាកសព និងកោស​ល្យបច្ច័យ រួមទាំងពិនិត្យស្នាកស្នាមជុំវិញ បរិវេញកើតហេតុ ទើបដឹងថាជាកូនរបស់ លោក គង់ និងម្តាយឈ្មោះ សៀង ។

តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យចប់សព្វគ្រប់ ជំហ៊ានដំបូងគឺសណ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារជនមិនស្គាល់មុខ វាយក្បាលនិងដុំថ្ម ជាច្រើនដង បណ្តាលឲ្យបែកលលាក្បាលស្លាប់ សង្ស័យជារឿងគំនុំគិតទុកជាមុន តែសមត្ថកិច្ចបាន ដាក់កំម្លាំងស្រាវជ្រាវរកមុខសញ្ញា ជនសង្ស័យដើម្បីតាមយកមកដាក់ទោសតាមច្បាប់ ចំណែកសាកសព ត្រូវបានប្រគល់ជូន សាច់ញ្ញាតិ ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ។

12591810_1680121452272818_1532923757_o

12626216_1680121428939487_351386933_n

12571157_1680121368939493_919656802_n

...

ដោយ៖ ប៊ុន  រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print