អ្នកបើកបរស្ទើរភ្លើងថយរថយន្តបុកម៉ូតូហុងដាសេ១២៥ សង៧០ដុល្លានៅផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានភាពភ្ញាក់ផ្អើលដល់ក្រុមអាជីករលក់ដូរ និងអ្នកធ្វើដំណើរឆ្លងកាត់នៅផ្សាវាលយន្តនាំគ្នាចោមរោមមើលខណៈបុរសម្នាក់បានបើករថយន្តថយក្រោយមិនប្រុងប្រយ័ត្នបុកម៉ូតូហុងដាសេ១២៥ ស៊េរី២០១៥មួយគ្រឿងដួលអូសប៉ុន្តែសំណាងល្អបានរ៉ឺម៉កម៉ូតូជួយទប់ទាន់មិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

20160122_102603

ករណីថយរថយន្តបុកម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នៅខាងជើងផ្សារវាលយន្ត ភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុមានរថយន្តម៉ាកL200 Sporter ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2L-5369 បានឈប់នៅមុខផ្ទះលក់ដូរនៅក្បែផ្សារវាលយន្តប្រមាណជាកន្លះម៉ោងទើបឃើញបុរសម្នាក់មិនស្គាល់ឈ្មោះបានចូលរថយន្តបើកចេញប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែលឺសូរសំលេងរោទន៍ខ្លាំងរថយន្តបានថយក្រោយយ៉ាងលឿនទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ័ខ្មៅស៊េរី២០១៥អត់ស្លាកលេខដែលកំពុងចតនៅពីក្រោយយ៉ាងពេញទំហឹងសំណាងមានរឺម៉កម៉ូតូដែលដឹកទំនិញដែលចតនៅពីក្រោយជួយទប់កុំអីមិនដឹងថាមានមនុស្សដែលធ្វើដំណើរឆ្លងកាត់គ្រោះថ្នាក់ជាក់ជាពុំខាន។

ក្រោយកើតហេតុអ្នកបើករថយន្តក៏បានសំរបសំរួលជាមួយម្ចាស់ម៉ូតូដោយបានចេញជាសំណងចំនួន៧០ដុល្លាដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ចកិច្ចនគរបាលឡើយ៕

20160122_102533 copy

20160122_102444 copy

20160122_102449 copy

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print