ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនគ្រួសារក្រីក្រ ចំនួន ១០គ្រួសារ នៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ។
លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ជាមួយគ្នាលោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចំពោះការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន។ លោកអភិបាលបានផ្តាំផ្ញើដល់លោកតាលោកយាយទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត ដើម្បីរស់បានយូរអង្វែង ដើម្បីបន្តមើលការអភិវឌ្ឍរបស់ប្រទេសជាតិយើងបន្ត។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ១០គ្រួសារ ក្នុងឱកាសនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ១០មុខ ព្រមទាំងថវិកា ៥ម៉ឺនរៀល។
ជាមួយគ្នា ព្រះគ្រូចៅអធិការវត្តព្រះធាតុ ក៏បានឧបត្ថម្ភដល់ក្នុងមួយគ្រួសារទទួលបាន ឃីត០១កញ្ចប់ (ដែលរួមមានគ្រឿងឧភោគបរិភោគ ចំនួន ៦មុខផងដែរ)៕
ដោយ៖ ភារ៉ា ដង្កោ