ជិះម៉ូតូកែច្នៃកង់៣ បុករថយន្តកាមរីបាឡែននៅរង្វង់មូលកាំកូស៊ីធីដួលស្លាប់

ចែករំលែក៖

ភ្នំពេញ: បុរស​វ័យចំណាស់ម្នាក់ បើកម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ កែច្នៃដាក់កង់៣បានជ្រុល ចង្កូតទៅប្រទះបុក​កាងមុខរថយន្ត ម៉ាកកាមរីបាឡែន​១គ្រឿង ដែលកំពុងបើកព័ទ្ធរង្វង់មូលកាំកូស៊ីធីបណ្តាលឲ្យខ្ទាតធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២១ ខែមករា​២០១៦ផ្លូវលេខ​៥៩៨កែងនិង​ផ្លូវ​ម៉ុ​ង​​ឬទ្ធី ក្នុង​សង្កាត់​បឹង​ក​ក់​ទី១ ខណ្ឌទួលគោក ។ ​ ​​ ​

សពជនរងគ្រោះមានឈ្មោះយ៉ាន់ សុវណ្ណា ​អាយុ៦១ឆ្នាំ ស្នាក់នៅក្រុមទី១១ ភូមិទួលគោក ​ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។ជនរងគ្រោះ ជិះ​ម៉ូ​តូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ កែច្នៃដាក់កង់៣។ ចំណែកអ្នកបើករថយន្តមានឈ្មោះដាញ់ សុវង្ស ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង ក្រុម៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​ឲ្យដឹងថា មុនពេលកើតហេតុគេបាន​ឃើញរថយន្តម៉ាកកាមរីបាឡែន បើកបរតាមផ្លូវលេខ៥៩៨ ពីត្បូងទៅជើង ។ចំ​ណែ​​កម៉ូតូ​ជន​រង​គ្រោះ​ជិះតាមផ្លូវម៉ុងឬទ្ធី ពីលិចទៅកើត ហើយពេលមកដល់ចំណុចកើតហេតុខាងលើ ​ស្រាប់​តែ​ម៉ូតូជនរងគ្រោះបើកមក​ក្នុងល្បឿនលឿន​ចាប់ហ្រ្វាំ​ង​មិនទាន់ ក៏ជ្រុលទៅបុកនឹងកាងមុខរថយន្ត ​បណ្តាលឲ្យជនរងគ្រោះខ្ទាតធ្លាក់​ពី​លើ​ម៉ូតូ​ដួល​ផ្ងារ​ក្រោយ​ស្លាប់នៅកន្លែងកើតហេតុតែម្តង។ ​ឯអ្នកបើកបរ​រថយន្ត ត្រូវសមត្ថកិ​ច្ចឃាត់​ខ្លួននៅនិងកន្លែងកើតហេតុផងយកទៅសួរនាំ ។

សាច់ញាតិរបស់ជនរងគ្រោះ ​ឲ្យដឹងថាកន្លងមក ជនរងគ្រោះមានអាការៈទន់ជើង​ដើរអត់​រួចទើបក្រុមគ្រួសារកែច្នៃម៉ូតូកង់បីឲ្យគាត់ជិះ ។ លុះមកដល់ថ្ងៃកើតហេតុជួបគ្រោះថ្នាក់​យ៉ាងដូច្នេះពិតជាគួរឲ្យហួសចិត្តណាស់ ។​ទោះយ៉ាងណា ដោយសារតែមិនអស់ចិត្ត​ថាជន​រងគ្រោះស្លាប់នោះក្រុមគ្រួសារ បានដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យឲ្យជួយសង្រ្គោះ ប៉ុន្តែគ្រូពេទ្យប្រាប់ថាស្លាប់ហើយ ទើបដឹកយក ម​ក​ផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print