អាមេរិក៖ បេក្ខភាពប្រធានាធិបតីអាមេរិកJoe Biden ជាអ្នកនយោបាយជើងចាស់ និងមានភាពជិតស្និទ្ធបំផុតជាមួយក្រុមជនជាតិស្បែកខ្មៅ ពិសេសក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា។ មិនតែប៉ុណ្ណោះអតីតប្រធានាធិបតីអូបាម៉ាធ្លាប់ ឲ្យលោក Joe Biden ខ្ចីលុយព្យាបាលជំងឺមហារីកខួរក្បាលឲ្យកូនប្រុសច្បងទៀតផង។
កាលពីឆ្នាំ២០១៥ លោកJoe Biden ពេលនោះកាន់តំណែងជាអនុប្រធានាធិបតី ធ្លាប់ប្រកាសលក់ផ្ទះដើម្បីយកប្រាក់មកព្យាបាលកូន ប៉ុន្តែត្រូវបានប្រធានាធិបតីអូបាម៉ា រារំាងមិនឲ្យលក់ ហើយលោកអូបាម៉ាសុខចិត្តឲ្យលុយលោកខ្ចី។ ប៉ុន្តែកូនប្រុសរបស់លោក មិនអាចឆ្លងផុតពីក្តីស្លាប់នោះឡើយ ។ ដោយសារតែបញ្ហាគ្រួសារ ទើបធ្វើឲ្យលោក Joe Biden មិនបានចូលរួមក្នុងការប្រកួតប្រជែង បោះឆ្នោតកាលពីឆ្នាំ២០១៦។
កត្តាទាំងនោះហើយទើបលោក Joe Biden និងគ្រួសារអតីតប្រធានាធិបតីអូបាម៉ា មានភាពជិតស្និទយ៉ាងខ្លាំង ដូចគ្រួសារតែមួយ ហើយរយៈពេល ៨ឆ្នាំកាន់តំណែង មិនមានអ្វីដែលមិនចុះសម្រុងនិងគ្នានោះឡើយ។
ទាំងនោះជាចំណុចមួយនៃទំនាក់ទំនងដ៏ល្អរវាង លោកJoe Biden ជាមួយគ្រួសារជនជាតិស្បែកខ្មៅ។ មិនតែប៉ុណ្ណោះ លោកJoe Biden ប្រកាសថា នឹងជ្រើសរើសភរិយា របស់អតីតប្រធានាធិបតី អូបាម៉ា ធ្វើជាអនុប្រធានាធិបតីទៀតផង ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។
នៅពេលនេះ អាមេរិកមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ គឺជាឱកាសល្អបំផុតសម្រាប់ លោកJoe Biden សម្រេចគោលបំណងឡើងដឹកនាំអាមេរិក។ បច្ចុប្បន្ន លោកបានជ្រើសរើសស្ត្រីជនជាតិស្បែកខ្មៅចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតដើម្បីផ្តួលរំលំលោកត្រាំ នៅខែវិច្ឆកាខាងមុខ។
ក្តីសង្ឃឹមរបស់លោក Joe Bidenកាន់តែបង្ហាញចេញជារូបរាងខណៈការគាំទ្រ ពីពលរដ្ឋអាមេរិក កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយនានា នៅអាមេរិក ក៏បានលម្អៀងទៅលើលោកJoe Biden ផងដែរ៕
ដោយ៖ ធី រីណា