កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងពេលកំពុងតានតឹងជាមួយកូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងត្បូង៖ សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា ៖ កម្លាំងទាហានប្រទេសនេះ​ នៅថ្ងៃទី​១១ ខែមិថុនា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់សមុទ្រភាគខាងកើត​ប្រទេសនេះ ។ សមយុទ្ធធ្វើឡើង ក្នុងពេលកូរ៉េទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា​ ហើយ​កូរ៉េខាងជើង បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងនៅព្រំដែន។
សមយុទ្ធពេលដំបូងគ្រោងធ្វើឡើងនៅ ខែឧសភា ប៉ុន្តែត្រូវផ្អាកវិញដោយសារតែអាកាសធាតុមិនអំណោយផល​។ មួយវិញទៀតទីក្រុងសេអ៊ូល មានចេតនាចង់ផ្អាកដើម្បីបញ្ចៀសការប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង​ ដោយរាល់ការធ្វើសមយុទ្ធតែងតែរងការប្រតិកម្មយ៉ាងខ្លាំងពីកូរ៉េខាងជើង ។
សមយុទ្ធដែលត្រូវធ្វើឡើង​១ឆ្នាំពីរលើក ដោយមានកម្លាំងទាហានជើងទឹកនិងជើងគោកចូលរួម។សមយុទ្ធធ្វើឡើងនៅឆ្នេរសមុទ្រទីក្រុង ​ Uljin ​មានចម្ងាយពី ទីក្រុងសេអ៊ូល​៣៣០ គីឡូម៉ែត្រ ។ នៅក្នុងសមយុទ្ធនោះមានសម្ភារសឹកជាច្រើនប្រភេទ មានទាំង រ៉ុក្កែតទៀតផង​។
ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរល្អប្រសើរបានមួយរយៈក៏ប្រឈមមុខតានតឹងដាក់គ្នាជាថ្មី ក្រោយពេល មានក្រុមប្រឆាំងកូរ៉េខាងជើង នៅកូរ៉េខាងត្បូង​លួចបង្ហោះសារ នាំទាំងអង្ក និងស្បៀងអាហារមួយចំនួនទៅកាន់កូរ៉េខាងជើង​ ជាការបំពានទៅលើកិច្ចព្រមព្រៀងបញ្ចប់សកម្មភាពប្រឆាំងកូរ៉េខាងជើង។ ហេតុការណ៍ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បាយ៉ាងខ្លាំង​ ទើបកាត់ផ្តាច់ទំនាក់ទំនង។
ប៉ុន្តែកន្លងមកកូរ៉េខាងត្បូង ក៏បានសម្រេច​​ដាក់ទណ្ឌកម្មទៅលើអង្គការ និងស្ថាប័នចំនួន៣ ដែលធ្វើឲ្យស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹង​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print